ឯកឧត្តម ជា សុផារ៉ា ប្រាប់សមាជិកគណបក្សទាំងអស់ នៅថ្ងៃទី០៩ វិច្ឆិកា ត្រូវរៀបចំពិសារអំបុកសាមគ្គី តាមវត្តអារាមទូទាំងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានណែនាំឲ្យសមាជិក សមាជិកាគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងអស់ រៀបចំជួបជុំគ្នានៅតាមវត្តអារាមទូទាំងខេត្ត ដើម្បីចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ពិសារអំបុកសាមគ្គី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។

ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយដល់សមាជិក សមាជិកា គណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ស្តីពីវិធានការចាំបាច់សម្រាប់ សភាពការណ៍បច្ចុប្បន្ន ការរីកចម្រើន បញ្ហាប្រឈម និងវិធានការចាំបាច់នានាដើម្បីធានា ដោយធ្វើយ៉ាងណាថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិបន្ត នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម ជា សុផារ៉ា បានលើកឡើងនូវសភាពការចុងក្រោយមួយចំនួន ពិសេសពាក់ព័ន្ធនឹងការបង្កចលាចល ក្នុងចលនាចេតនាចង់ ធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ជាថ្មីម្តងទៀត តាមរយៈនយោបាយបោកប្រាស់ ញុះញុង លាបពណ៌របស់ជនក្បត់ជាតិ សម រង្ស៉ី។

ឯកឧត្តម ជា សុផារ៉ា បានប្រាប់ឲ្យសមាជិកគណបក្សទាំងអស់ អំពាវនាវបន្តឲ្យពលរដ្ឋ ដែលលង់ជឿតាមនយោបាយបោកប្រាស់ របស់ជនក្បត់ជាតិរូបនោះ ភ្ញាក់ខ្លួនចូលមកសារភាព នឹងមិនមានទោសទណ្ឌនោះទេ។ ផ្ទុយទៅវិញបើតែបន្តនោះ ច្បាស់ណាស់គុកនៅត្រពាំងផ្លុង រង់ចាំទទួលដូចជនក្បត់ជាតិ សម រង្ស៉ី ជាក់ជាមិនខាន ឲ្យតែហ៊ានឈានជើងជាន់ចូលមកទឹកដីកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner