នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៏លេខ១៤ ចូលរួមស្តាប់ការផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃទី១៧  ខែតុលា ឆ្នាំ២០១៩  នាយទាហាន  នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក បានចូលរួមស្តាប់ការផ្សព្វផ្សាយអនុសាសន៏១១ចំនុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី  ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០១៦.២០២០ និងទស្សនយេនឌ័រ ពីសំណាក់ក្រុមការងារយេនឌ័រកងទ័ពជើងគោក ។ពិធីផ្សព្វផ្សាយនេះបានធ្វើនៅកងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក ខេត្តពោធិសាត់ ។
នៅក្នុងឪកាសនោះលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក បានធ្វើបទឧទ្ទេសនាមអនុសាសន៍១១ ចំណុច ដ៏ខ្ពង់ ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាក្រកម្ពុជា ចែកជូនដល់នាយទាហាន   នាយទាហានរង  និងពលទាហានទាំងអស់បានយល់ពីអត្ថន័យ និងខ្លឹមសារអនុសាសន៏ទាំង១១ចំនុចជាបន្តបន្ទប់ ។
បន្ទាប់មកលោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ព ជើងគោក បានធ្វើបទឧទ្ទេសនាមសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ   ក្រសួងការពារជាតិឆ្នាំ ២០១៦ .ឆ្នាំ ២០២០ និងធ្វើបទបង្ហាញលើទស្សនយេនឌ័រ ក្នុង កងយោធពលខេមរភូមិន្ទ  នៅតាមបណ្ដាកងពល យោធភូមិភាគ, ក្នុងការជម្រុញទស្សនៈយេនឌ័រ ឲ្យដល់នាយទាហាន ,នាយទាហានរង និងពលទាហានរួមនឹងការបង្កើនបរិមាណ និងគុណភាព ដល់នាយទាហាន , នាយទាហានរង និងពលទាហាន  ដែលជានារីផងដែរ  ។នៅក្នុងឪកាសនោះនាយទាហាន , នាយទាហានរង និងពលទាហាន រួមទាំងសមាជិកនៃអង្គពិធីក៏ចូលរួមលែងល្បែងកំសាន្ត ក្នុងន័យបង្កើនចំណេះដឹង និងបង្កភាពសប្បាយរីករាយផងដែរ  ។
សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយអនុសាសន៏១១ចំនុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី   ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០១៦.២០២០ និងទស្សនយេនឌ័រ ពីសំណាក់ក្រុមការងារយេនឌ័រកងទ័ពជើងគោក ក្នុងគោលបំណងឲ្យនាយទាហាន   នាយទាហានរង  និងពលទាហាន កងពលតូចអន្តរាគមន៏លេខ១៤ កងទ័ពជើងគោក បានយល់ពីអនុសាសន៏ និងការ  ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល   ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ដោយបានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ   និងថ្នាក់ក្រោមជាតិបន្តជំរុញការអនុវត្តន៏បញ្ជ្រាបយេនឌ័រឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តន៏គោលនយោបាយជាតិ      បទបញ្ញត្តិពាក់ព័ន្ធ និងលើកស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ      និងការផ្តល់ឧិកាសនារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើង     ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ ។ហើយក៏ជាឪកាសស្របទៅនឹងនិន្នាការនៃការអភិវឌ្ឍន៏នាពេលបច្ចុប្បន្ន   និងទៅអនាគត    ដើម្បីធ្វើឲ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តន៏អនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល   និងគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបានស្តែងឲ្យឃើញការលប់រាល់ទំរង់នៃការរើសអើងលើស្ត្រី់  ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទីរបស់នារី ផងដែរ ។
នៅក្នុងឪកាសនោះលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប វ៉ាន្នី មេបញ្ជាការរង ទទួលបន្ទុការងារយេនឌ័រ កងទ័ពជើងគោកក៏បានសំនូមពរដល់ឯកឧត្តមអស់លោកមេបញ្ជាការ មេបញ្ជាការរងនាយទាហាន នាយទាហានរង យោធភូមិភាគ តំបន់ប្រតិការសឹកខេត្ត កងពល កងទ័ពជើងគោក ដោយផ្ដល់ឱកាស និង ជំរុញលើក ទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី និងឋានន្តរសក្តិ , បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៏ ផងដែរ ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner