ចូលលួចទ្រព្យសម្បត្តិមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានម្នាក់ រត់គេចខ្លួនម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិមិនបានសម្រេច  នៅក្នុងបរិវេណផ្ទះលេខ២៧ ផ្លូវ១០១៩ ភូមិត្រាពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វត្ត សិលា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ថុក រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ១០១៩ ភូមិត្រាពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner