នាយទាហាន នាយទាហានរងចំណុះយោធភូមិភាគពិសេស ទទួលបានអាវរងារដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ៥រោចខែអស្សុជ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកអាវរងារជូនដល់នាយ
ទាហាន នាយទាហានរង ចំណុះយោធភូមិភាគពិសេស ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគពិសេសទាំងអស់។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេស បានមានមតិស្វាគមន៍ ដល់គណៈអធិបតី ក៏ដូចជាអង្គពិធីទាំងមូល និងរាយការណ៍សង្ខេបពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។ ក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានមតិសំណេះសំណាល និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជូនដល់នាយទាហាន នាយទាហានរង ដែលបានអញ្ជើញចូលរួមនាពេលនេះទាំងអស់ ហើយក៏បានក្រើនរំលឹកផងដែរថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែរួមសុខរួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធយើង គ្រប់ទីកន្លែង និងគ្រប់ពេលវេលាជានិច្ច។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តាំផ្ញើ និងក្រើនរំលឹកដល់កងកម្លាំងទាំងអអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ឱ្យបានល្អ ត្រូវប្តេជ្ញាដាច់ខាត ចូលរួមថែរក្សាការពារ រាជរដ្ឋាភិបាល ស្របច្បាប់ កុំជឿលើការឃោសនារបស់បុគ្គលមួយចំនួន និងបានចែកអាវរងារជូនដល់នាយទាហាន នាយទាហានរង និងអង្គភាព ចំណុះយោធភូមិភាគពិសេសទាំងអស់ផងដែរ៕ធ.ដ

ដោយៈ គឹម សៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner