ឯកឧត្តម ម៉ឹង សំផន ចូលរួមបញ្ចប់ការហ្វឹកហ្វឺនវគ្គបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ នៅភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីបានដំណើរការហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅទីលានអស់រយៈពេល ៣ខែ របស់សិក្ខាកាមបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ ត្រូវបានអនុវត្ត ជាក់ស្តែង នៅភូមិសាស្ត្រភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាលដើម្បីបញ្ចប់វគ្គរបស់ខ្លួន ប្រកបដោយជោគជ័យ ក្រោមការរៀបចំទាំងការហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ពីអង្គភាព កងពល តូចទ័ពពិសេសឆត្រយោង៩១១។ ហើយពិធីនេះ ត្រូវបានប្រារពពិធីបញ្ចប់នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅភូមិសាស្ត្រភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាលស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុម ការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តាឡើងវិញ  ។

ក្នុងរបាយការណ៍ស្វាគមន៍ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានបញ្ជាក់ថា ៖ ដោយអនុវត្ត តាមបទបញ្ជាហ្វឹកហ្វឺន របស់មេបញ្ជាការកងទ័ពជើងគោក និងផ្អែកតាមសេចក្តីត្រូវការចាំបាច់ របស់ កងយោធពលខេមរភូមិន្ទ លើការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះឲ្យដល់ កងយោធពលខេមរភូមិន្ទ កងពលតូចទ័ពពិសេសឆត្រយោង៩១១ បាន ដំណើរការនូវវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ ទី៤ ដែលមានសិក្ខាកាមចូលរួមហ្វឹកហ្វឺន សរុបចំនួន៨០នាក់ ក្នុងនោះមានសិក្ខាកាមរបស់ កងពល តូចទ័ពពិសេសឆត្រយោង៩១១ ចំនួន៦១នាក់ សិក្ខាកាមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំង ភេរវកម្មចំនួន១៦នាក់ និងសិក្ខាកាមមកបញ្ជាកាដ្ឋានការពារកោះឆ្នេរចំនួន០៣នាក់ ។

ក្រោយពីហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងអស់រយៈពេល០៣ខែ សិក្ខាកាមទាំងអស់ ទទួល បានលទ្ធផលនិទ្ទេសល្អ៤០នាក់, ល្អបង្គួរ១៤នាក់,មធ្យម០៤នាក់ ។ ក្រោយពីបានតាមដានស្តាប់នូវរបាយការណ៍ និងទស្សនាការសម្តែង របស់សិក្ខាកាមហ្វឹកហ្វឺន វគ្គបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ នៃអង្គភាពកងពលតូចទ័ពពិសេស ឆត្រយោង៩១១ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្រ្គោះបន្ទាន់ និងស្តាឡើងវិញ ក្នុងនាម សម្តេចនាយករដ្ឋមន្ត្រី ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមគ្រូ សិក្ខាកាមទាំងអស់ និងផ្ញើការនឹករលឹកផងដែរ ចំពោះក្រុមគ្រួសារ យោធិនទាំងអស់ ដែលបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការដណ្តើមស្នាដៃ លើកិច្ចការពារបូរណៈភាពទឹកដី ជូនជាតិមាតុភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៅក្នុងកងពលទាំងអស់ ដែលបានសហការសាមគ្គីឯកភាព ធ្វើឲ្យសម្រេចនូវ ផែនការ ហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់កងពលនាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានផ្តល់ អនុសាស្ត្រ និងជំរុញដល់កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបន្តជំរុញការយកចិត្តទុកដាក់ បង្កើនសមត្ថភាពធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមក៏បានឲ្យដឹងទៀតថា ការហ្វឹកហ្វឺនថ្ងៃនេះគឺ ជាការឆ្លើយតបដ៏ សមស្រប ទាន់ពេលវេលាទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពគុណភាពខ្ពស់ ដើម្បីបម្រើឲ្យការបំពេញភារកិច្ច បំរើជាតិមាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានថ្លែងអំណរគុណ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានពុះពាររាល់ការលំបាក ជំរុញដំណើរការហ្វឹកហ្វឺន ចាប់ពីផ្តើមរហូតដល់ ពេលបញ្ចប់វគ្គ សម្រេចបានលទ្ធផល ប្រកបដោយជោគជ័យ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្អូនៗ ដែលទើបបញ្ចប់ ការហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូអនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រ គ្រប់ជំនាញវិជ្ជាជីវៈ ដើម្បីក្លាយជាអ្នកបន្តវេន ទៅថ្ងៃអនាគត។

ឯកឧត្តម ក៏បាន ជំរុញនយទាហាន ពលទាហានត្រូវចូលរួមថែរក្សា សុខសន្តិភាព មិនអនុញ្ញាត្តិឲ្យជនណា ឬក្រុម ណាមកបំផ្លាញសុខសន្តិភាព បានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខ រាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមានមានសន្តិភាព មកដល់ពេលនេះ ដោយ ការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារ ការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន។

ក្នងឱកាស ប្រកាសបញ្ចប់វគ្គហ្វឹកហ្វឺន វគ្គបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ ក្នុងពិធីបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំយកនូវអំណោយ មាន អង្ករ, មី និងថវិការមួយចំនួន របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner