វិទ្យាល័យឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមវិទ្យាល័យឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្រោយយកឈ្នះ សាលារៀនវេសឡាញ៍ ក្នុងលទ្ធផល ២ទល់នឹង០ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩។ ចំណែក ក្រុមភ្ញៀវជាស៊ីមសាមគ្គី បានយកឈ្នះ ម្ចាស់ផ្ទះច្បារអំពៅ ក្នុងលទ្ធផល៨ទល់នឹង០ ។

ឆ្លងកាត់១៤ប្រកួត ក្រុមវិទ្យាល័យឬស្សីកែវ មាន៣៩ពិន្ទុ ឈ្នះ១២ ស្មើរ១ ឈរកំពូលតារាងបណ្តោះអាសន្ន លេខ២ ឆ្លងកាត់១៣ប្រកួត វិទ្យាល័យឥន្ទ្រទេវី  មាន៣៧ពិន្ទុ ឈ្នះ១២ប្រកួត ស្មើ១ប្រកួត លេខ៣ ជាស៊ីមសាមគ្គី មាន២៥ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៣ប្រកួត ចាញ់ទាំងអស់។

គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner