ប្រធានាធិបតីចិនលោក Xi ប្រាប់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet ថា “មិនត្រូវការគ្រូអធិប្បាយ” ធ្វើជាចៅហ្វាយនាយឡើយ

អត្ថបទដោយ៖
AMS OneMinute

លោក Xi បន្ថែមថា ការអភិវឌ្ឍសិទ្ធិមនុស្សរបស់ចិនគឺសមនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។

លោកបន្តថា៖ “លើបញ្ហាសិទ្ធិមនុស្ស គ្មានប្រទេសណាល្អឥតខ្ចោះទេ មិនចាំបាច់មានគ្រូអធិប្បាយធ្វើជាចៅហ្វាយនាយលើប្រទេសដទៃទេ បើគេនៅតែធ្វើនយោបាយកម្មលើបញ្ហា អនុវត្តស្តង់ដារខុសគ្នា ឬប្រើជាលេសលូកដៃចូលក្នុងកិច្ចការប្រទេសដទៃ”។

ក្មុងកំឡុងទស្សនកិច្ចទៅចិនតាំងពីថ្ងៃចន្ទ អ្នកស្រី Bachelet ត្រូវបានគេរំពឹងថានឹងទៅតំបន់ភាគខាងលិចស៊ីនជាំង ជាកន្លែងដែលរដ្ឋាភិបាលចិនរងការចោទប្រកាន់ពីការធ្វើទារុណកម្ម ការឃុំខ្លួន និងការបង្ខំឱ្យធ្វើការលើជនជាតិភាគតិចអ៊ុយហ្គួរ។

ក្រុងប៉េកាំងបានបដិសេធម្ដងហើយម្ដងទៀតចំពោះការចោទប្រកាន់ទាំងនេះ។

ប្រភព៖ CNN

ads banner