កំណើនករណីជំងឺអុតស្វា បង្កឱ្យមានការព្រួយបារម្ភខ្លាចគំរាមគំហែងដល់អាយុជីវិតនៅប៉ែកអឺរ៉ុប

អត្ថបទដោយ៖
AMS OneMinute

គិតត្រឹមសប្តាហ៍នេះ នៅអឺរ៉ុបគេទើបរកឃើញករណីជំងឺអុតស្វាច្រើនជាង ២០០ករណី។ ដោយឡែក មន្ត្រីសុខាភិបាល និងអង្គការនានាបានព្យាករណ៍ថា ករណីមេរោគនេះនឹងកើនឡើង ហើយខ្លួនក៏កំពុងធ្វើការដើម្បីទប់ស្កាត់ការរីករាលដាល។

អាជ្ញាធរសុខាភិបាលនៅអឺរ៉ុបថា ករណីរបស់ពួកគេភាគច្រើន ត្រូវបានរាយការណ៍ក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទដូចគ្នា។

អាមេរិកក៏បានរកឃើញករណីចំនួន ២ករណី និងកំពុងតាមដានអ្នកជំងឺចំនួន ៦នាក់ផ្សេងទៀត ដែលសង្ស័យថាឆ្លងជំងឺនេះ។

អង្គការសុខភាពពិភពលោក ចាត់ទុកជំងឺអុតស្វា ជាជំងឺរាតត្បាត ដែលបានកត់ត្រាការផ្ទុះឡើងតាំងពីឆ្នាំមុននៅប្រទេសនីហ្សេរីយ៉ា កាមេរូន សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

គួរបញ្ជាក់ផងដែរថា ការចម្លងពីមនុស្សទៅមនុស្សរបស់ជំងឺអុតស្វា ជាទូទៅឆ្លងដោយការប៉ះពាល់ជិតស្និទ្ធជាមួយសត្វ និងការប៉ះរាងកាយជិតស្និទ្ធ។ រោគសញ្ញា រួមមានគ្រុនក្តៅ ឈឺបំពង់ក ក្អក អស់កម្លាំង ឈឺខ្លួន និងកន្ទួលធំៗ។

ប្រភព៖ NBC

ads banner