ជនសង្ស័យម្នាក់ ត្រូវតុលាការបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីលួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនល្មើស០១នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦២០ ដ.ច.ន ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ចេញដោយលោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួច ប្រព្រឹត្តនៅផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។

 សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសមានឈ្មោះលី ដារ៉ា ហៅប៉ូឡូ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner