បញ្ជូនជនសង្ស័យ២១នាក់ទៅតុលាការ ករណីរក្សាទុកប្រើប្រាស់គ្រឿងញៀន ឆក់ និងលួច
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ជនសង្ស័យចំនួន២១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសករណីលួច រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងឆក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ជនសង្ស័យរួមមាន៖ ករណីទី១)លួច ២រឿង មាន៣នាក់ ករណីទី២)រក្សាទុក ១រឿង មាន២នាក់ ករណីទី៣)ប្រើប្រាស់៨រឿង មាន១៣នាក់ និងករណីទី៤)ឆក់១រឿង មាន៣នាក់។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២១នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕ធ.ដ