ចិន ចេញមុខជំទាស់នឹងសេចក្តីព្រាងច្បាប់របស់សភាសហរដ្ឋអាម៉េរិក ជុំវិញបញ្ហាទីក្រុងហុងកុង

ចិន៖ ចិន ចេញមុខជំទាស់ជាដាច់ខាតចំពោះវិធានការទាំងឡាយណា ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាម៉េរិក ពាក់ព័ន្ធនឹងបាតុកម្មនៅក្នុងទីក្រុងហុងកុង ហើយទីក្រុងប៉េកំាងអំពាវនាវឱ្យសមាជិកសភាអាម៉េរិក បញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង។

សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទីក្រុងហុងកុង គឺជាវិធានការមួយត្រូវបានអនុម័តឡើងដោយសភាតំណាងរាស្ត្រអាម៉េរិក ដែលតម្រូវឱ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិកធ្វើការបញ្ជាក់ជារៀងរាល់ឆ្នាំថា ទីក្រុងហុងកុងនៅតែប្រកាន់ភ្ជាប់ស្វ័យភាពរបស់ខ្លួន ដើម្បីទទួលបានលក្ខខន្តិកៈពិសេស ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ។ បន្ថែមពីលើនេះ សភាតំណាងរាស្ត្រអាម៉េរិកក៏បានអនុម័តផងដែរនូវសេចក្ដីព្រាងច្បាប់ការពារទីក្រុងហុងកុង ដែលគោលដៅហាមឃាត់ការធ្វើលក់អាវុធ ឬបរិក្ខារយោធា ដែលអាចនឹងត្រូវបានប្រើប្រាស់ប៉ូលិសហុងកុងប្រឆាំងនឹងក្រុមបាតុករ។

យ៉ាងណាមិញ ព្រឹទ្ធសភាអាម៉េរិកមិនទាន់កំណត់ពីពេលវេលា ដើម្បីបោះឆ្នោតសម្រេចលើសេចក្ដីព្រោងច្បាប់នេះនៅឡើយទេ ហើយវានៅត្រូវបញ្ជូនបន្តឱ្យ លោក ដូណាល់ ត្រាំ សម្រេចចិត្តចុងក្រោយថា ត្រូវចុះហត្ថលេខា ឬក៏ត្រូវជំទាស់ ខណៈរដ្ឋបាលរបស់លោក កំពុងចរចាបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយចិននៅឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner