រុមការងារគណបក្ស នៅស្រុកអូររាំងឪ បន្តជួបសំណេះសំណាលជាមួយសមាជិក និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

កំពង់ចាម:ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បន្តដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយបេក្ខជនបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋនៅតាមភូមិនានា ក្នុងភូមិសាស្រ្តឃុំគងជ័យ ឃុំទួលសុភី ឃុំដំរិល និងឃុំព្រះធាតុ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងឧកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយឃុំនីមួយៗ ដែលបានយកចិត្តទុកដាក់កន្លងមក ក្នុងការចូលរួមជាមួយក្រុមការងារមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរជាបន្តបន្ទាប់ និងបានពង្រឹងការអភិវឌ្ឍនៅតាមមូលដ្ឋានថែមទៀត។ ឯកឧត្តមបន្តថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ឯកឧត្តមសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះឲ្យបានគ្រប់គ្នា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត បានរំលឹកដល់ប្រជាពលរដ្ឋសូមកុំឲ្យចាញ់ឧបាយកល់ជនអគតិមួយចំនួន ដែលមានគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសន្តិភាពនៅកម្ពុជា ៕ ដោយ:គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner