វៀតណាមថា ខ្លួនក្លាយជាប្រទេសដំបូងគេដែលផលិតវ៉ាក់សាំង ជំងឺប៉េស្តជ្រូកអាហ្វ្រិក

ហាណូយ៖ ក្រសួងកសិកម្មវៀតណាមបានឲ្យដឹងថា វៀតណាមបានក្លាយជាប្រទេសដំបូងគេដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ។

លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយ ថ្មីៗនេះថា ក្រសួងរបស់លោកនឹងធ្វើការប្រកាសជាផ្លូវការ នៅថ្ងៃសុក្រនេះ និងអនុម័តវ៉ាក់សាំងសម្រាប់ចែកចាយ។

លោកបាននិយាយថា វ៉ាក់សាំងនេះត្រូវបានគេហៅថា NAVET-ASFVAC ហើយត្រូវបានផលិតដោយក្រុមហ៊ុន Navetco National Veterinary (Navetco) ។

លោកបាននិយាយថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលត្រូវបានរកឃើញដំបូងនៅទ្វីបអាហ្រ្វិក ក្នុងឆ្នាំ ១៩២១ គឺធ្វើឱ្យជ្រូកស្លាប់។ ប្រទេសវៀតណាមបានចាប់ផ្តើមធ្វើការផលិតវ៉ាក់សាំង កាលពីឆ្នាំ ២០២០ ដោយមានជំនួយពីអ្នកជំនាញអាមេរិក។

បន្ទាប់ពីការសាកល្បងមន្ទីរពិសោធន៍ចំនួន ៥ វ៉ាក់សាំងនេះបានបង្ហាញថា អាចការពារយ៉ាងហោចណាស់ ៨០ ភាគរយនៃសត្វជ្រូកដែលមានភាពស៊ាំនឹងជំងឺដែលរក្សាភាពស៊ាំ រយៈពេលប្រាំមួយខែ ៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner