កូវីដ-១៩៖ ថៃឆ្លងប្រចាំថ្ងៃ ជិត ៣ពាន់នាក់ និងស្លាប់ជាង ៣០នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី៣ ខែមិថុនា រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៩៧៦ករណីបន្ថែមទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៩៧៣ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៣ករណីទៀត ជាករណីនាំចូល។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៤,២៣៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ថៃមានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៦០,៥៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,១១៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៩លាននាក់ គិតត្រឹមព្រឹកថ្ងៃទី៣ មិថុនា៕ ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ