២១ក្រុម មក ពី តាម បណ្តា រាជធានី -ខេត្ត ចូលរួម ដណ្តើម ពានរង្វាន់ បាល់ទះ សម្តេច ក្រឡាហោម

សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំ បង្កើត កម្មវិធី ប្រកួត បាល់ទះ បុរស ក្នុង សាលពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជា រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ នៅ ក្នុង ខែ មិថុនា នេះ ដោយ មាន ក្រុម មក ពី តាម បណ្តា រាជធានី -ខេត្ត ចំនួន ២១ ក្រុម ដាក់ ពាក្យ ចូលរួម ប្រកួត ប្រជែង។

ពិធីចាប់ឆ្នោត ជ្រើសរើស ពូល ធ្វើនៅទីលាន បាល់ទះ វិសាខា បាន បែងចែក ក្រុម ទាំង ២១ ទៅ ជា ៤ពូល ផ្សេង គ្នា ដើម្បី ប្រកួត ជម្រុះ។ ចំណែក ការ ប្រកួត នេះ ក៏ នឹង ធ្វើ ឡើង នៅ ទីលាន បាល់ទះ វិសាខា ផ្ទាល់ តែ ម្តង ផង ដែរ។ ការ ប្រកួត នឹង រៀបចំ ពី ថ្ងៃ ទី ៨ ដល់ ២៦ ខែ មិថុនា ឆ្នាំ ២០២២ ពោល គឺ រាល់ ថ្ងៃ អាទិត្យ ដល់ ថ្ងៃ ព្រហស្បត្តិ៍ នៅ ក្នុង សប្ដាហ៍ នីមួយៗ។ ក្រោយ ប្រកួត សន្សំ ពិន្ទុ តាម ពូល ក្រុម ដែល មាន ចំណាត់ ថ្នាក់ លេខ១ និង លេខ២ មាន ឈ្មោះ ឡើង ទៅ ទៅ វគ្គ ៨ក្រុម ចុងក្រោយ ដើម្បី បន្ត កៅអី រក ក្រុម ខ្លាំង ចូល ដល់ វគ្គ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ តែ ម្តង ។

លោក ទែន ឡន ប្រធាន អនុគណៈកម្មការ បច្ចេកទេស បាន បញ្ជាក់ ថា យ៉ាងហោច ណាស់ មាន ក្រុម ធំៗ ក្នុង ស្រុក ប្រហែល ជា ៥ ក្លិប នឹង មិន អនុញ្ញាត ឱ្យ ចូលរួម ប្រកួត ប្រជែង ក្នុង ពានរង្វាន់ សម្តេច ក្រឡាហោម នៅ ឆ្នាំ នេះ នោះ ទេ ដោយ សហព័ន្ធ បាន សម្លឹង ឃើញ ពី សក្ដានុពល របស់ ក្លិប ទាំង នោះ។ ក្លិប ទាំង ៥ មាន ដូចជា វិសាខា, ក្លិប បាល់ទះ ក្រសួងមហាផ្ទៃ, ក្លិប បាល់ទះ បញ្ជាការដ្ឋាន កង អង្គរក្ស , រដ្ឋបាល រាជធានី ភ្នំពេញ និង កងពល ធំ អន្តរាគមន៍ លេខ ៣។ លោក បន្ត ថា តាម ផែនការ នៃ ការ ប្រកួត ក្រោយ បញ្ចប់ ពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង ទៅ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា នឹង រៀបចំ ពានរង្វាន់ សម្តេច តេជោ ហ៊ុន សែន ហើយ ក្រុម ទាំង ៥ ខាង លើ នេះ ឈរ ចាំ នៅ ក្នុង ពានរង្វាន់ សម្តេច តេជោ ជា ស្រេច។ ចំណែក ក្រុម ដែល ជាប់ ចំណាត់ ថ្នាក់ ពី លេខ ១ ដល់ លេខ ៧ ក្នុង ពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង ជា បេក្ខភាព បន្ថែម ដើម្បី ចូល ដណ្តើម ពានរង្វាន់ សម្តេច តេជោ ជាមួយ ក្រុម ខ្លាំង ទាំង ៥ ដែល អង្គុយចាំ។ ដោយ ឡែក គណៈកម្មការ បាន ផ្តល់ ឱកាស សម្រាប់ កីឡាករ ក្លិប ធំៗ ទាំង ៥ អាច ដាក់ ឈុត ទី២ របស់ ខ្លួន ក្នុង ពានរង្វាន់ សម្តេច ក្រឡាហោម បាន ក៏ ប៉ុន្តែ កីឡាករ ទាំង អស់ គឺ ត្រូវ ស្ថិត នៅ បញ្ជី ដាច់ដោយ ឡែក ពី គ្នា ជាមួយ ក្រុម ឈុត ទី១។

លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធ កីឡា បាល់ទះ បាល់ លើក ឡើងថា៖ «នេះ បេសកកម្ម មួយ របស់ យើង ដើម្បី ស្វែង រក ឈាម ថ្មី ទៅ បន្ថែម នៅ ក្នុង ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជា របស់ យើង។ ដូច យើង ដឹង ហើយ ថា យើង ត្រូវ ធ្វើ ជា ម្ចាស់ ផ្ទះ កីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ខាង មុខ ប៉ុន្តែ ក្រោយ ឆ្នាំ ២០២៣ ក៏ យើង នៅ តែ មាន កម្មវិធី ប្រកួត ថែម ទៀត។ ដូច្នេះ យើង ត្រូវ ការ ធនធាន កីឡាករ បន្តវេន ជា បន្តបន្ទាប់»។ លោកអគ្គលេខាធិការ សូម ថ្លែង អំណរគុណ ដល់ ថ្នាក់ដឹកនាំ បណ្តា ក្លិប សមាគម មក ពី តាម រាជធានី ខេត្ត ទាំង អស់ បាន ចូលរួម ប្រកួត ប្រជែង ក្នុង ពានរង្វាន់ នេះ សម្តេច ក្រឡាហោម។ យើងខ្ញុំ សូម បញ្ជាក់ ថា សហព័ន្ធ កីឡា បាល់ទះ កម្ពុជា នឹង រៀបចំ ព្រឹត្តិការណ៍ ប្រកួត នេះ ជា រៀងរាល់ ឆ្នាំ តទៅ។ ឆ្នាំ នេះ ក្រុម ដែល ដណ្តើម បាន ជើង ឯក ទទួល បាន ពានរង្វាន់ធំ១ អម ដោយ ប្រាក់រង្វាន់ លើក ទឹកចិត្ត ចំនួន ២០លាន រៀល »។

សូមបញ្ជាក់ថា ជាលទ្ធផល នៃការចាប់ឆ្នោត ពូល A មាន ក្លិប កីឡា បាល់ទះ ប៉ៃលិន, ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត តាកែវ, ក្លិប បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត មណ្ឌលគីរី, ក្លិប បាល់ទះ អាចារ្យ លាក់ (កំពង់ធំ), ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត ក្រចេះ, ក្លិប កីឡា បាល់ទះ ខេត្ត កំពង់ស្ពឺ , ហើយ ពូល B មាន ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង, ក្លិប កីឡា បាល់ទះ រិទ្ធីសែន (កំពង់ឆ្នាំង), ក្លិប កីឡា បាល់ទះ លោក តាឌី ខេត្ត ព្រះវិហារ, ក្លិប កីឡា បាល់ទះ កូន នាគ ឧត្តរ (ឧត្តរមានជ័យ), ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង។

ចំពោះ ពូល C មាន ក្រុម បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ, ក្លិប បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ, ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ, សមាគម កីឡា បាល់ទះ ខេត្ត សៀមរាប, ក្លិប កីឡា បាល់ទះ សេកុង (ស្ទឹងត្រែង)។ ចំណែក ពូល D ត្រូវ បាន គេ ចាត់ទុក ជា ពូល មរណៈ ដោយ មាន ក្រុម កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត ត្បូងឃ្មុំ, ក្លិប កីឡា បាល់ទះ រដ្ឋបាល រាជធានី ភ្នំពេញ B, សមាគម កីឡា បាល់ទះ វិសាខា B, ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ចាម និង ក្លិប កីឡា បាល់ទះ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រៃវែង៕ចាន់ វិចិត្រ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner