ឯកឧត្តម ប្រាក់ សុខុន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្អាង

កណ្ដាល៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។Pol. ឯកឧត្តម ប្រាក់ សុខុន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្អាង។

ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវក្តីរីករាយ ដោយបានចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងស្រុកស្អាងនាថ្ងៃនេះ ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រតិទិននៃការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានកំណត់រយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ប្រាក់ សុខុន ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវ ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាបក្សស្រុកស្អាងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ចុះឃោសនាផ្សព្វផ្សាយអំពីកម្មវិធី នយោបាយ និងកម្មវិធីអភិវឌ្ឍន៍ឃុំ-សង្កាត់ ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ គ្រប់ខ្នងផ្ទះក្រោមបរិកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ញា និងនីតិវិធី ព្រមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញ ទៅបោះឆ្នោត នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner