សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី
បន្ទាប់ពីបានបញ្ចប់ដំណើរនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រយះពេល២ថ្ងៃរួចមក នៅ រសៀលថ្ងៃទី១៥តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាក ចេញ ពី ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។
នៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel វត្តមាននៃ ការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូរួមមាន ឯកឧត្តម Maret Libri sky ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ លោកស្រី Petra Jensi kova មន្រ្តីនៃ នាយកដ្ឋានពិធីការក្រសួងការបរទេសឆែក លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត របស់ ព្រះរាជា ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឆែក មាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង សហ ព័ន្ធអាល្លឺម៉ង់ ព្រមទាំងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ។
យន្តហោះពិសេស បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា សាធារណ រដ្ឋប៊ុលហ្ការី ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៧ម៉ោង នៅទីក្រុងសូហ្វីយ៉ា ក្រោមវត្តមាននៃ ការអញ្ជើញទទួលបដិសញឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម ហ្គ័រ ហ្គ័រហ្គើ អេវ អនុរដ្ឋមន្រ្តីក្រសួងការបរទេសប៊ុលហ្ការី លោកជំទាវ Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀទណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថាន ឯក អគ្គរាជទូត កម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើន រូបទៀត។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា និងថ្នាក់នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី រយះពេល២យប់៣ថ្ងៃ សម្រាប់ដំណើបំ ពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ធ្វើជំនួបកំពូលជាមួយសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ តុលា ៕







