ក្រោយបញ្ចប់យុទ្ធនាការឃោសនារយ:ពេល ១៤ថ្ងៃ គណបក្សប្រជាជនកម្ពុជាសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានជោគជយ័ដោយសារតែការគាំទ្ររបស់ប្រជាពលរដ្ឋ

រតនគិរី ៖ នេះជាការលេីកឡេីងរបស់ឯកឧត្តម ជៀង អំ សមាជិកគណកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី ជួបជាមួយប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជានាឱកាសថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ អស់រយ:ពេល១៤ថ្ងៃដោយគិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ។

ដោយឯកឧត្តមបានលេីឡេីងថា យេីងនឹងជឿជាក់យ៉ាងម៉ុតមាំថា គណបក្សប្រជាជនកម្ពុជានិងទទួលបានជោគជយ័ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះដោយសាតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រដេីម្បីអោយគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងអភិវឌ្ឍន៍ឃុំ សង្កាត់នៅអាណត្តិទី៥នេះ តទៅទៀត។

ឯកឧត្តមបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាន បញ្ចប់សង្រ្គាម សង្គ្រោះជីវិតប្រជាពលរដ្ឋ ធ្វេីអោយប្រទេសជាតិយេីងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឋន៍រីកចម្រេីនលេីគ្រប់វិសយ័ ពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមថ្លែងកោតសរសេីរថា រយៈពេល ១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥នេះ សមាជិកនាក់គាំទ្រគណបក្សប្រជាជនកម្ពុជាអនុវត្តបានល្អប្រសេីរទៅតាម ការណែនាំ សេចក្តីជូនដំណឹងរបស់ គជប។

ទាក់ទងទៅនឹងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់រយ:ពេល១៤ថ្ងៃនេះផងដែរ មន្រ្តី គ ជ ប ខេត្តរតនគរីបានឱ្យដឹងថា គ ជ ប ខេត្តរតនគិរី មិនបានទទួលពាក្យបណ្តឹងពីគណបក្សនយោបាយណាមួយឡេីយ គឺដោយសាតែគណបក្សនយោបាយទាំង៦ដែលបានចុះឈ្មោះក្នុងបញ្ជី គ ជ ប ខេត្តរតនគិរី គោរពតាមការណែនាំនិងសេចក្តីជូនដំណឹងរបស់ គ ជ ប បានត្រឹមត្រូវនៅពេលយុទ្ឋនាការឃោនា។ក្រោយបញ្ខប់កម្មវុិធីក៏មានការ រាំលេងកំសាន្តយ៉ាងសប្បាយរីករាយដោយផងដែរ ៕ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner