ចារកម្មអាមេរិក៖ លោក ពូទីន ធ្លាប់ព្យាបាលជំងឺមហារីកកម្រិតធ្ងន់កាលពីខែមេសាកន្លងទៅ

វ៉ាស៊ីនតោន៖ ទស្សនាវដ្ដីអាមេរិកមួយបានដកស្រង់សម្ដីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់ដែលនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានទទួលការព្យាបាលជំងឺមហារីកកម្រិតធ្ងន់។ សារព័ត៌មាន Newsweek បានចេញផ្សាយរឿងនេះនៅក្នុងការបោះពុម្ពផ្សាយតាមប្រព័ន្ធអ៊ីនធើណិតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

មន្ត្រីចំនួនបីនាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Newsweek ថា ពួកគេបានអានរបាយការណ៍ស៊ើបការណ៍សម្ងាត់មួយដែលនិយាយថា លោក ពូទីន ហាក់ដូចជាបានលេចចេញជាថ្មី បន្ទាប់ពីបានទទួលការព្យាបាលជំងឺមហារីកកម្រិតធ្ងន់កាលពីខែមេសាកន្លងទៅ។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បាននិយាយប្រាប់ទូរទស្សន៍បារាំង កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកមិនគិតថា មនុស្សល្អអាចសង្ស័យថា មានរោគសញ្ញាណាមួយនៃជំងឺប្រភេទនេះ នៅក្នុងខ្លួនលោកប្រធានាធិបតីនោះទេ ដោយលោកបានលើកឡើងពីការបង្ហាញខ្លួនជាសាធារណៈរបស់លោក ពូទីន។

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចតែងតែចោទជាសំណួរអំពីសុខភាពរបស់លោក ពូទីន មុនពេលសារព័ត៌មាន Newsweek ចុះផ្សាយរឿងខាងលើនេះរបស់ខ្លួន។ អត្ថបទនេះក៏បានដកស្រង់សម្តីមន្ត្រីដែលបាននិយាយថា របាយការណ៍នេះក៏បានបញ្ជាក់ដែរថា មានការប៉ុនប៉ងធ្វើឃាតលោក ពូទីន កាលពីខែមីនាកន្លងទៅ ៕ ប្រភព៖ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner