ឯកឧត្តម ម៉ឹង មករា និងអ្នកគាំទ្រជាច្រើនពាន់ នាក់នៅស្រុក ជើងព្រៃ នៅថ្ងៃ បិទយុទ្ធនាការឃោសនាបោះឆ្នោត
កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត មុឹង មករា សមាជិកក្រុមការងារថ្នាក់ ជាតិ ចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ ជន បង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាជាច្រើនពាន់នាក់ នៅថ្ងៃសុក្រទី៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមក្នុងពិធីដង្ហែបិទវគ្គយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានជួបសំណេះសំណាល សួរសុខ ទុក្ខប្រជាពលរដ្ឋ សូមឱ្យប្រជាពលរដ្ឋបន្តគាំទ្រ រាជរដ្ឋា ភិបាល ពិសេសបន្តគាំទ្រគណបក្សប្រជាជនដែលបាន ប្រឹង ប្រែង កសាង នឹងរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការ អភិវឌ្ឍ លើក កម្ពស់គុណភាពជីវិត និងការស់នៅរបស់ប្រជាពលរដ្ឋ កាន់ តែ ប្រសើរឡើង។ មានតែគណបក្សប្រជាជនកម្ពុជា ដែលបាន ថែរក្សា សុខសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍពិតប្រាកដជូន ប្រជាជនកម្ពុជា។
នាថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញទៅពិនិត្យ មើល សមិទ្ធផលអាងទឹកអូរតាកេរ្តិ៍ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសមិទ្ធផល នេះនឹងរួមចំណែកក្នុងការបង្កើតនូវសហគមន៍កសិករគំរូ ទីផ្សារ កសិផល និងជាកន្លែងផ្ទេរនូវបច្ចេកវិជ្ជា បច្ចេកទេសកសិកម្ម និង គាំទ្រដល់ប្រជាកសិករក្នុងការលើកកំពស់សេដ្ឋកិច្ច និង ជីវភាព រស់នៅរបស់ប្រជាជនលើវិស័យកសិកម្មរួមមានសួនដំណាំបន្លែសុវត្ថិភាព វារីវប្បកម្ម និងដំណាំស្រូវ ដើម្បីបង្ហាត់បង្ហាញ ជូន ប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង។ សមិទ្ធផល និងស្នាដៃ ជាក់ស្តែងជាច្រើនដែលកើតឡើងក្រោមការដឹកនាំផ្ទាល់របស់ គណបក្សប្រជាជនកម្ពុជា គឺដើម្បីនាំ នាវាកម្ពុជា ឆ្ពោះទៅមុខ ប្រកបដោយសន្តិភាពនឹងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។
ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុល បង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារ បានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែល បានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទ បញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ។ ជាទូទៅយុទ្ធនាការក្នុង រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោម បរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕
ដោយ ៖ គ្រី សម្បត្តិ
















