អប្សរាព្រឹកនេះ ០៤ មិថុនា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

 

មាតិការព្រឹក ០៥-មិថុនា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1 – នារសៀលថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប វេលាម៉ោង ១៦:០០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការបូកសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ការបិទដំណើរការឃោសនាបោះ-ឆ្នោត និងការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ជាប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាប្រធានដឹកនាំកិច្ចប្រជុំ។ ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត គ្រប់សកម្មភាពឃោសនាទាំងអស់ត្រូវតែបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ជនណា ឬគណបក្ស នយោបាយណាដែលបំពានការហាមឃាត់នេះនឹងត្រូវទទួលពិន័យតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាធរមាន។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា ផ្អែកលើទិដ្ឋភាពជារួម បរិយា-កាសនៃការឃោសនារបស់គណបក្សនយោបាយ ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព ដល់បេក្ខជន អ្នកចូលរួម និងប្រជាពលរដ្ឋ។ ឯកឧត្តមបន្តទៀតថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គិតត្រឹមម៉ោងពីររសៀលថ្ងៃទី៣ ខែមិថុនា នេះ សូមស្តាប់សម្លេងដើមទាំងស្រុង៕…ឃ្លីប…

D2  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវអោយរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត ៕…អានផ្ទាល់ (ដោយ៖សេឌី)

D5  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ៕…អានផ្ទាល់ (ដោយ៖សេឌី)

V2 – សេចក្តីប្រកាសព័ត៌មានរបស់ គជប…

វគ្គទី២

D1  ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា «ការលើកឡើងរបស់អ្នកនាំពាក្យរបស់ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គឺពុំត្រឹមត្រូវ ធ្វើនយោបាយូបនីកម្ម និងជ្រើសរើសតែមួយជ្រុង» ៕…អានផ្ទាល់ (ដោយ៖សេឌី)

D3  រាជរដ្ឋាភិបាលបន្ថែមការជួយឧបត្ថម្ភធន បញ្ចុះតម្លៃប្រេងសាំង ដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋ         ខណៈតម្លៃប្រេងឡើងខ្លាំងខ្ពស់ ៕…អានផ្ទាល់ (ដោយ៖សេឌី)

158   បុរសម្នាក់យកផ្កានិងរុក្ខជាតិជុំវិញផ្ទះបោះពុម្ភលើកន្សែងសូត្រ ECO PRINT

MC: នៅពេលដែលជំងឺកូវីដ១៩ បានធ្វើអោយអាជីវកម្មជាច្រើនត្រូវបានរាំងស្ទះ កាលៈទេសៈ​នោះបាន​នាំអោយបុរសម្នាក់យកបញ្ហា បង្កើតជាឱ​កាស​យកពេលវេលាសិក្សាស្រាវជ្រាវ បង្កើត​នូវផលិតផលថ្មី រហូតដល់បង្កើតបានចេញជាកន្សែងសូត្រ​ដែលមានបោះពុម្ភ រចនាចេញពីរុក្ខជាតិ ធម្មជាតិ ដែលគេ​អោយឈ្មោះជាភាសាអង់គ្លេសថា ECO Print។ ជាបន្តសូមទស្សនានូវបទយកការណ៍…ឃ្លីប…

វគ្គទី៣៖

154  ខ្វះជំនាញ ខ្វះទុន តែមានការតស៊ូរហូតអាចកែច្នៃផ្លែគ ទៅជាក្រណាត់ដ៏មានតម្លៃ

MC: បើនិយាយពីផ្លែគ មនុស្សគ្រប់គ្នាប្រហែលជាគិតថា គេអាចយកវាទៅញុកធ្វើជាខ្នើយជាដើម ប៉ុន្តែ​សម្រាប់​ស្រ្តីមួយរូបនេះវិញកំពុងធ្វើការស្រាយជ្រាវដោយយកផ្លែគ ស្រាវចេញជាអំបោះត្បាញ​ចេញទៅ ជាក្រណាត់ដ៏មានតម្លៃ។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ រៀម ចំរើន

>…ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G2 អង់គ្លេស នឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលផលិតដោយអាមេរិកជូនដល់អ៊ុយក្រែន

G3 អាល្លឺម៉ង់នឹងបញ្ជូន ប្រព័ន្ធការពារអាកាសទំនើបបំផុតរបស់ខ្លួន ទៅអ៊ុយក្រែន

G4 ស្លូវ៉ាគីប្រកាសថា នឹងបញ្ជូនកាំភ្លើងធំ Howitzer ចំនួន៨គ្រឿង ឱ្យអ៊ុយក្រែន

G5 អ៉ីស្រាអែលអះអាងថា ប្រព័ន្ធឡាស៊ែរដែលខ្លួនកំពុងអភិវឌ្ឍ នឹងចំណាយតែ២ដុល្លារប៉ុណ្ណោះ ក្នុងការបាញ់ស្ទាក់មីស៉ីលមួយលើកៗ

G1 កាណាដា ថាយន្តហោះចម្បាំងចិន រំខានយន្តហោះល្បាតរបស់ខ្លួន ក្នុងបេសកកម្មតាមដានទណ្ឌកម្មកូរ៉េខាងជើង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner