សម្តេចនាយករដ្ឋមន្ត្រីថ្លែងអំណរគុណក្រុមប្រឹក្សាឃុំសង្កាត់ដែលជិតផុតអាណ្ណត្តិ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានធ្វើសារសម្លេងមួយនៅថ្ងៃចុងក្រោយដែលបិទបញ្ចប់ដំណាក់ កាលឃោសនា និងការឈានទៅបោះឆ្នោតនាថ្ងៃទី៥មិថុនា ដោយការសម្តែងក្តីអរគុណ ចំពោះសមាជិកក្រុមប្រឹក្សាឃុំនិងសង្កាត់ដែលបានជាប់ឆ្នោតកន្លងមកនេះ ក្នុងការបំរើពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ថាក្រុមប្រឹក្សាឃុំសង្កាត់ដែលបានជាប់ឆ្នោតកាលពីឆ្នាំ ២០១៧ នឹងត្រូវផុតសុពលភាពរបស់ខ្លួន បន្ទាប់ពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណតិ្តថ្មី ត្រូវបន្តវេនជំនួសក្រោយការបោះឆ្នោតថ្ងៃទី៥មិថុនារួច។ សារសម្លេងរបស់សម្តេចតេជោ បាន ថ្លែងអរគុណចំពោះកិច្ចការរបស់សមាជិកក្រុមប្រឹក្សាឃុំនិងសង្កាត់ដែលបានជាប់ឆ្នោតកន្លង មក។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរនូវស្នាដៃរបស់ក្រុមប្រឹក្សាឃុំសង្កាត់ដែលជិត នឹងអស់អាណ្ណត្តិនាពេលខាងមុខនេះជាពិសេសកិច្ចសហការជួយសង្គ្រោះជីវិតពលរដ្ឋតាម រយៈការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចបានអំពាវនាវពលរដ្ឋពលរដ្ឋដែលត្រូវធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ សូម រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបញ្ចៀសការឆ្លងជម្ងឺកូវីដ១៩ និងអំពាវនាវគ្រប់គណបក្ស នយោបាយទាំងអស់ ត្រូវទទួលយកលទ្ធផលនៃការបោះឆ្នោត។