Liverpool បដិសេធការដេញពី Bayern Munich ក្នុងការចុះហត្ថលេខាលើ Sadio Mane

បាល់ទាត់ ៖ ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើទឹកប្រាក់ ២១ លានផោនបូកនឹង ៤ លានផោនក្នុងការដេញថ្លៃពី Bayern Munich ដើម្បីចុះហត្ថលេខាលើ Sadio Mane។ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ រូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ ។ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ Mane នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ខណៈម្ចាស់ជើងឯក Bundesliga ក្រុម Bayern ត្រូវបានគេនិយាយថាជាគោលដៅបន្ទាប់របស់ Mane ។

យោងតាមកាសែត The Times បានឱ្យដឹងថា Liverpool បានបដិសេធការដេញថ្លៃ ២១ លានផោនពីក្រុមអាល្លឺម៉ង់សម្រាប់ការនាំយកខ្សែប្រយុទ្ធខាងលើ ។ការផ្តល់ជូននេះ រួមបញ្ចូលទាំងការបន្ថែមចំនួន£ ៤ លានទៀតក្នុងការផ្តល់ឱ្យ Bayern ឈ្នះ Champions League នាពេលអនាគត។

Liverpool មិនទទួលការផ្តល់ជូននេះទេ ខណៈដែលពួកគេជឿថា Mane ដែលបានឈ្នះរាល់ពានរង្វាន់ អាចទទួល បានជាមួយហង្សក្រហមតម្លៃច្រើនជាងនេះ ប៉ុន្តែពួកគេមិនបានកំណត់តម្លៃខ្លួនលើកីឡាករនោះទេ៕
ប្រភព ៖ Daily Mail
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner