អភិបាលរដ្ឋញូយ៉កចុះហត្ថលេខាលើច្បាប់ថ្មី ដើម្បីរឹតបន្តឹងការទិញកាំភ្លើង

ញូយ៉ក៖ អភិបាលរដ្ឋញូយ៉កលោកស្រី ខេធី ហូឈូល បានសម្រេចបង្កើនអាយុសម្រាប់ការទិញកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ (semiautomatic) ដោយស្របច្បាប់ ចាប់ពី ១៨ឆ្នាំ ទៅ ២១ឆ្នាំ ហើយលោកស្រីក៏បានធ្វើការរឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើងផងដែរ។

ក្នុងអំឡុងពិធីចុះហត្ថលេខាលើច្បាប់ថ្មីនេះ លោកស្រី ខេធី ហូឈូល បានបញ្ជាក់យ៉ាងដូច្នេះថា យើងមិនអាចបន្តរស់នៅបែបនេះបានទេ… នេះគឺជាពេលវេលាដ៏សមរម្យមួយសម្រាប់ប្រជាជននៅញូយ៉ក រួមទាំងប្រជាជននៅក្នុងទីក្រុង និងរដ្ឋផ្សេងទៀតទាំងអស់។ សូមធ្វើតាមអ្វីដែលយើងបានធ្វើនៅទីនេះ ក្នុងរដ្ឋញូយ៉ក។ ទីបំផុតយើងនឹងចាប់ផ្តើមនៅដើមដំបូង នៃចុងបញ្ចប់ នៃការប្រើអំពើហិង្សាដោយកាំភ្លើង និងការសម្លាប់រង្គាលទាំងអស់ ដែលកើតឡើងជារៀងរាល់ថ្ងៃក្នុងប្រទេសរបស់យើង។

លោកស្រី ហូឈូល បានអនុម័តកញ្ចប់ច្បាប់កំណែទម្រង់សិទ្ធិកាន់កាប់កាំភ្លើង ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារដ្ឋញូយ៉ក បន្ទាប់ពីមានការបាញ់ប្រហារកាលពីខែមុន ដែលបានសម្លាប់ជនជាតិស្បែកខ្មៅចំនួន ១០នាក់។

វិធានការនេះដែរ ធ្វើឡើងចំពេលមានករណីបាញ់សម្លាប់រង្គាលជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានការអំពាវនាវជាថ្មី ដើម្បីធ្វើកំណែទម្រង់ច្បាប់កាន់កាប់កាំភ្លើងឱ្យប្រសើរជាងមុន។ គិតមកទល់ពេលនេះ ការប្រើអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សជាង១៨,០០០នាក់ក្នុងឆ្នាំ២០២២ រួមទាំងការធ្វើអត្តឃាតជិត១០,៣០០នាក់៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner