អង្គការសហប្រជាជាតិ៖ ១២៤ករណីពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទត្រូវបានរាយការណ៍នៅអ៊ុយក្រែន

យូអិន៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបញ្ជាក់ថា អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះមានចំនួន ១២៤ករណីត្រូវបានរាយការណ៍កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីចាប់ផ្តើម។

លោកស្រី Pramila Patten បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលផ្តោតលើអំពើហិង្សាផ្លូវភេទ និងការជួញដូរមនុស្សដែលទាក់ទងនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Patten គឺជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកអំពើហិង្សាផ្លូវភេទក្នុងជម្លោះ។ លោកស្រី Patten បន្តថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ក្រុមឃ្លាំមើលនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានទទួលរបាយការណ៍អំពីករណីរំលោភបំពានផ្លូវភេទចំនួន ១២៤ករណីនៅទូទាំងប្រទេសអ៊ុយក្រែន។ កុមារត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះក្នុងអំពើហិង្សាទាំងនោះ រហូតដល់ ៤៩ករណី។ លោកស្រីបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ខណៈឯកអគ្គរដ្ឋទូតអាមេរិក និងអឺរ៉ុបបានថ្កោលទោសរុស្ស៊ី។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក វ៉ាសស៊ីលី ណេបិនហ្សា បានបដិសេធរាល់ការចោទប្រកាន់ពីបទអំពើហិង្សាផ្លូវភេទ។ លោកបានបញ្ជាក់ពីជំហររបស់ទីក្រុងម៉ូស្គូថា ការចោទប្រកាន់នេះមិនត្រូវបានគាំទ្រដោយភស្តុតាងណាមួយឡើយ ហើយថា នេះជាការភូតកុហកដែលយើងបដិសេធយ៉ាងដាច់អហង្ការ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner