ថៃបន្តឆ្លងកូវីដ ប្រចាំថ្ងៃប្រមាណ ២៧០០នាក់ ស្លាប់ ២១នាក់
បាងកក៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៨៨ករណីបន្ថែមទៀត កាលពីថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
ក្រៅពីការរកឃើញ ករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៤,១៣០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី៨ មិថុនា ថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៧៣,៨៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,២៣៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤១លាននាក់ ៕ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ