អាល្លឺម៉ង់៖ បាញ់ប្រហារនៅក្នុងផ្សារទំនើប ស្លាប់មនុស្ស ២នាក់

ប៊ែរឡាំង៖ មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ស្ថិតភាគកណ្តាលប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ទី៧ ខែមិថុនា។

នគរបាលបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១រសៀល នៅក្នុងតំបន់ Schwalmstadt-Treysa ដែលជាទីក្រុងមួយដែលមានមនុស្សប្រហែល ៨,៥០០នាក់រស់នៅស្ថិតភាគឦសាន នៃរដ្ឋធានីហិរញ្ញវត្ថុ Frankfurt របស់ប្រទេសអាល្លឺម៉ង់។

ប្រភពដដែលនេះបានបន្តថា មិនទាន់ដឹងថាមានអ្វីកើតឡើងឲ្យច្បាស់នោះទេ។ ប៉ុន្តែកាសែតក្នុងតំបន់ HNA បានដកស្រង់សាក្សីដែលឃើញផ្ទាល់ភ្នែកថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ ហើយបន្ទាប់មកក៏បានសម្លាប់ខ្លួនឯងក្នុងហាងលក់សម្លៀកបំពាក់ Aldi ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner