ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ឆ្លុះបញ្ចាំងពីជំហានលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥កាលពីថ្ងៃទី៥ខែមិថុនាកន្លងទៅនេះ បានទទួលការវាយតម្លៃខ្ពស់ពី គ្រប់មជ្ឈដ្ឋានពិសេសពីអ្នកសង្កេតការណ៍អន្តរជាតិនានាថា ជាការបោះឆ្នោតមួយប្រកបដោយបរិយាកាសអព្យាក្រឹត គ្មានការគម្រាមកំហែង ប្រកបដោយសន្តិវិធី ជាការបោះឆ្នោតមួយដែលមានលក្ខណៈសេរីនិងប្រជាធិបតេយ្យបំផុត។សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូបបានវាយតម្លៃដោយសុទិដ្ឋិនិយមបំផុតថាការការបោះឆ្នោតនេះគឺជាមហាជោគជ័យដ៏ធំធេងហួសពិការស្មាន។នៅក្នុងការបោះឆ្នោតនេះមានគណបក្សចំនួន១៧បានចូលរួមប្រកួតប្រជែងដោយមានបេក្ខជនសារុបចំនួន៨៦.០៩២នាក់ក្នុងនោះមានស្ត្រីចំនួន២៧.៨១៣នាក់។អ្វីដែលគួរឲ្យកត់សម្គាល់គឺតាំងពីក្នុងតំណាក់កាលបើកយុទ្ធនាការបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតនិងការប្រកាសលទ្ធផលបឋមឃើញថាបានប្រពឹត្តទៅយ៉ាងរលូននិងមមិនមានបាតុភាពអ្វីឡើយ។តាមរយៈការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថាមានប្រជាជនចំនួន៧,១២លាននាក់ស្មើនឹងជាង៧៧,៩១%នៃអ្នកចុះឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោតដោយទឹកមុខរីករាយ។យោងតាមលទ្ធផលបឋមនេះដែរបានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រដ៏ច្រើនលើសលប់រហូតទៅដល់៧៤,៣២%ដោយមានអ្នកបោះឆ្នោតគាំទ្រចំនួន៥.៣៥៣.០៣០សម្លេង។បើផ្អែកទៅលើតួលេខបឋមគឺគណបក្សប្រជាជនកម្ពុជានឹងទទួលដឹកនាំធ្វើជាមេឃុំ ចៅសង្កាត់ស្ទើរគ្រប់ឃុំសង្កាត់ទាំងអស់ ក្នុងទូទាំងប្រទេស។

នៅពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងសម្តែងក្តីសប្បាយរីករាយអបអរសាទរចំពោះជោគជ័យនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះក៏មានគណបក្សនយោបាយមួយចំនួនដែលចូលរួមប្រកួតប្រជែងបានចេញសេក្តីថ្លែងការណ៍ទទួលយកលទ្ធផលដោយភាពក្លាហាននិងការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជនដែលជាម្ចាស់ឆ្នោត។ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលនៃបានឆ្លុះបញ្ចាំងឲ្យឃើញនូវជំហានរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនហើយនេះគឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិយើងដែឡធ្លាប់តែជាប្រទេសត្រូវហែកហួរដោយភ្លើងសង្គ្រាមនិងការដណ្តើមអំណាចគ្នាដោយចុងអាវុធប៉ុន្តែបានសម្រេចចិត្តបោះបង់អាវុធចោល បញ្ឈប់ការបង្ហូរឈាមគ្នាននិងសម្រេចយកការប្រកួតប្រជែងគ្នាតានរយៈសន្លឹកឆ្នោតវិញ។ជោគជ័យនេះក៏បង្ហាញថាប្រជាជនកម្ពុជាបានសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុតក្នុងការជ្រើសយកសន្តិភាពនិងការអភិវឌ្ឍសម្រាប់ជីវភាពរបស់ខ្លួនតទៅថ្ងៃអនាគតទៀត។អ្នកនយោបាយណាក៏ដោយដែលចិញ្ចឹមគំនិតយកអាយុជីវិតនិងសេចក្តីសុខរបស់ប្រជាជនទៅបម្រើឲ្យមហិច្ឆតានយោបាយរបស់ខ្លួនពិតជាត្រូវប្រជាជនបដិសេធន៍ចោលនិងមិនគាំទ្រឡើយ។ជោគជ័យនេះក៏បង្ហាញផងដែរអំពីភាពចាស់ទុំខាងនយោបាយរបស់បណ្តាអ្នកនយោបាយ និងប្រជាជនកម្ពុជាទូទៅ ហើយក៏បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពីជំហានរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជាយើងដែលគ្មានអ្នកណាម្នាក់អាចបដិសេធន៍បានឡើយ។ប៉ុន្តែយើងក៏មិនត្រូវភ្លេចដែរថាពួកអគតិពិតជាមិនសប្បាយរីករាយជាមួយជំហានរីកចម្រើននៃលទ្ធប្រជាធិបតេយ្យនៅកម្ពុជានាពេលនេះទេ។ដូចដែលយើងបានឃើញរួចមកហើយថា រៀងរាល់ការបោះឆ្នោតម្តងៗពួកគេតែងតែរកគ្រប់វិធីបន្ទុចបង្អាក់និងប៉ុនប៉ងបំផ្លិចបំផ្លាញការបោះឆ្នោតគ្រប់អាណត្តិទាំងការបោះឆ្នោតថ្នាក់ជាតិនិងការបោះឆ្នោតថ្នាក់ក្រោមជាតិ។ឧបាយកលទាំងនេះតែងតែទទួលបរាជ័យពីព្រោះប្រជាជនមិនគាំទ្រសោះឡើយ។

ជោគជ័យដែលទទួលបាននេះក៏ដោយសារកិច្ចខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ធ្វើឲ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន មិនអនុញ្ញាតិឲ្យកម្លាំងប្រតិកិរិយាណាមួយមកបំផ្លាញដំណើរការបោះឆ្នោតនេះបានឡើយ។ការខឹតខំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមទាំងសមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ផ្នែកនិងបណ្តាផ្នែកពាក់ពន្ធ័ទាំងអស់ក៏បានរួមចំណែកយ៉ាងធំធេងដល់ជោគជ័យនេះដែរ។

អីឡូវនេះ ដល់ពេលវេលាដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលទើបត្រូវបានប្រជាជនបោះឆ្នោតផ្តល់ការគាំទ្រ ត្រៀមខ្លួនចូលបំពេញការងារដើម្បីបម្រើប្រជាជនហើយ។មិនថាអ្នកមកពីគណបក្សនយោបាយណាទេ ត្រូវតែរួបរួមសាមគ្គីធ្វើការជាមួយគ្នាដោយស្រុះស្រួលចិត្ត បម្រើប្រជាជនដោយក្តីស្មោះស្ម័គ្របំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបន្តថែរក្សាសុខសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែមានការរីចម្រើនទៅមុខទៀត។ការតបស្នងចំពោះប្រជាជនដែលជាម្ចាស់ឆ្នោតគឺការដាក់ចិត្ត ដាក់កាយបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម លើកកម្ពស់និងថែររក្សាការពារផលប្រយោជន៍ប្រជាជនឲ្យបានល្អ ឲ្យសក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាជនដែលបានផ្តល់មកលើយើងទាំងអស់គ្នា។

សូមជូនពរឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសសម្រេចបានជោគជ័យថ្មីទៀតក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខដើម្បីជំរុញការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែមានការរីកលូតលាស់ទៅមុខនិងការថែររក្សាសុខសន្តិភាពឲ្យបានគង់វង្សនិងមានឪកាសអភិវឌ្ឍប្រទេសជាតិរីកចម្រើនរុងរឿងថែមទៀត

សូមជូនពរឲ្យក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងចូលមកកាន់តំណែងនាពេលខាងមុខទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិនិងប្រជាជនយើង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner