ថ្នាក់ដឹកនាំក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ដាក់ចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” នៅលើទីផ្សារ

ភ្នំពេញ ៖ បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” នៅលើទីផ្សារ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ជាជំហានដំបូងជាមួយការបន្ថែមនូវលទ្ធភាពនៃការចែកចាយជូនអតិថិជន និងដៃគូអាជីវកម្ម ដើម្បីធានាដល់ការផ្តល់ជូនសេវាកាន់តែជិត និងរហ័ស ឆ្លើយតបនឹងតម្រូវការជាវមានចំនួនកើនឡើងជាលំដាប់ ។

ថ្លែងនាឱកាសនោះ លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) មានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងសេវាកាន់តែខិតជិត ដល់អ្នកប្រើប្រាស់ផ្ទាល់ដែលជាអតិថិជន ព្រមជាមួយដៃគូអាជីវកម្ម ក្នុងលទ្ធភាពងាយស្រួលរកជាវ មីជាតិ បានគ្រប់ទីកន្លែង។

លោកថា ក្រុមការងារមីជាតិក៏បាននឹងកំពុងធ្វើការបំពាក់បន្ថែមនូវលទ្ធភាពដឹកជញ្ចូន និងក្រុមការងារ ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចែកចាយឲ្យកាន់តែក្បែរអតិថិជន និងដៃគូអាជីវកម្មរបស់យើង នៅតាមខេត្តក្រុងផ្សេងទៀតផងដែរ។ ជាមួយគ្នានេះ លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានបង្ហើបពីលទ្ធផលនៃចំនួនលក់មានការកើនឡើងជាលំដាប់គួរឲ្យកត់សំគាល់នារយៈពេលចុងក្រោយនេះ ដែលនេះសបញ្ជាក់ពីតម្រូវការកើនឡើង និងប្រជាប្រិយភាពនៃមីជាតិកាន់តែមានភាពប្រសើរមួយកម្រិតថែមទៀត។

លោកថា ប្រការនេះហើយជាមូលបទជម្រុញរយៈពេលក្រុមហ៊ុនត្រូវបន្ថែមពង្រឹងសមត្ថភាព និងលទ្ធភាព ចែកចាយ ក្នុងបុព្វហេតុជម្រុញការចែកចាយឱ្យកាន់តែលឿន និងខិតជិតក្បែរអ្នកប្រើប្រាស់ ។ លើសពីនេះទៅទៀត មីជាតិត្រូវបានទទួលការពេញនិយមកាន់តែច្រើនឡើងពីសំណាក់អតិថិជន ទាំងរសជាតិ គុណភាព និងទាំងសោភ័ណភាពទៀតផង ។

លោកបន្ថែមទៀតថា ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ សូមបន្តចូលរួមគាំទ្រ ផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយៗ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរគួរគាំទ្រ និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ ក៏ដូចជារួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner