ស្រ្តីបរទេសម្នាក់ ត្រូវបានចោរឆក់កាបូបបានសម្រេច ខណៈពេលកំពុងតែដើរលើផ្លូវថ្មើរជើង

ភ្នំពេញ ៖ មានករណីជនសង្ស័យ ជិះម៉ូតូមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបរទេសចំនួន ២នាក់ បានសម្រេច ខណៈកំពុងដើរថ្មើរជើងនៅតាមផ្លូវ ហើយជិះគេចខ្លួនបាត់ ធ្វើឱ្យស្ត្រីរងគ្រោះយំននៀលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង១២ និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះមុនីវង្ស ខាងជើងស្តុប៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីឆក់ការបូបជនជាតិបរទេសខាងលើនេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរទៅកាន់អាជ្ញាធរមូលដ្ឋាន នៃអធិការនគរបាលខណ្ឌបឹងកេងកង សូមជួយស្រាវជ្រាវតាមចាប់មុខសញ្ញា ដែលតែងតែធ្វើសកម្មភាពឆក់ជាញឹកញាប់ទៅលើប្រជាពលរដ្ឋ និងជនបរទេសនាពេលកន្លងមក ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner