អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥៣៨លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន៣២ម៉ឺននាក់ និងជាសះស្បើយ ៥១១លាន១៣ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៣៨,១១២,៣៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣២៦,៥៥០នាក់ និងជាសះស្បើយឡើងវិញ ៥១១,១៣៥,០៤០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៦,៩៨៨,៦៧១នាក់ ស្លាប់ចំនួន ១,០៣៥,០៣១នាក់ និងជាសះស្បើយចំនួន ៨២,៨២៥,៩៩៩នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១៩៧,៣៣៦នាក់ ស្លាប់ចំនួន ៥២៤,៧១៥នាក់ និងជាសះស្បើយ ៤២,៦៣៦,៧១០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣១,៣១៥,៧៧៧នាក់ ស្លាប់ ៦៦៧,៧០១នាក់ និងជាសះស្បើយ ៣០,១៥៥,៣៨៦នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


