អនាគតរបស់កីឡាករ Manchester United ជាច្រើននាក់កំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងរដូវក្តៅនេះ

យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា មានសំណួរសួរអំពីអនាគតកីឡាករក្រុមទី ១ ចំនួន ៦នាក់ ជាមួយ Manchester United ។កីឡាករ Paul Pogba វ័យ២៩ ឆ្នាំ ដែលបាន ជួយប្រទេសបារាំង ក្លាយជាម្ចាស់ជើងឯក World Cup មានតម្លៃខ្លួនថ្លៃជាគេនៅក្នុងក្រុមក្នុងចំណោមកីឡាករវ័យចំណាស់ចំនួន ៦នាក់ ដែលនឹងផុតកុងត្រានៅក្នុងខែមិថុនា ។

ខ្សែបម្រើប្រយុទ្ធទាំងអស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបយក្សនៅអឺរ៉ុបរួមមាន Paris Saint-Germain និង Juventus និងក្រុមជើងឯក Premier League រដូវកាលនេះ Manchester City ។

កីឡាករមួយចំនួនដូចជា Pogba , Nemanja Matic, Jesse Lingard, Juan Mata និង Edinson Cavani រួមជាមួយនឹងអ្នកចាំទីបម្រុង Lee Grant នឹងក្លាយជាឥតតម្លៃខ្លួន ។វីរបុរសស៊ុតបញ្ចូលទីបាន ៥៤ គ្រាប់របស់អ៊ុយរូហ្គាយ Cavani វ័យ ៣៥ ឆ្នាំត្រូវបានគេរាយការណ៍ថាមានការផ្តល់ជូនជាច្រើន ពីក្រុម Real Sociedad នៃ La Liga ផងដែរ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner