សាលាមធ្យមបច្ចេកទេស បើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងភារកិច្ច គណៈកម្មការ និងអនុគណៈកម្មការប្រឡងបញ្ចប់វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និង កម្រិត២

ដោយទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃ ទី៨ខែមិថុនា ឆ្នាំ២០២២នេះ សាលាមធ្យមបច្ចេកទេស បានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសមាសភាពនិងភារកិច្ចគណៈកម្មការនិងអនុគណៈកម្មការប្រឡងបញ្ចប់វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១និងកម្រិត២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ទេព វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃសាលាមធ្យមបច្ចេកទេសមួយចំនួនទៀត។

ឯកឧត្តម សាស្រ្តាចារ្យរង ប្រធានកិច្ចប្រជុំ បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម លោកឧត្តមសេនីយ៍ វរសេនីយ អស់លោកទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំ នាឱកាសនេះ។

បន្ទាប់ពីលោកវរសេនីយ៍ទោ ប៊ុន ហេង នាយការិយាល័យផែនការនិងកម្មវិធីអប់រំ អានលិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការ ព្រមទាំងមតិចូលរួមរបស់សមាជិកនៃកិច្ចប្រជុំរួចមក ឯកឧត្តម សាស្រ្តាចារ្យរង ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងណែនាំ ដូចខាងក្រោម៖

១- សាលាមធ្យមបច្ចេកទេស ត្រូវរៀបចំឯកសារពាក់ព័ន្ធសម្រាប់ការប្រឡងបញ្ចប់វគ្គសិក្សា ស្របតាមសេចក្តីណែនាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
២- អនុគណៈកម្មការវិញ្ញាសា ត្រូវសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ដើម្បីរៀបចំសំណួរនិងចម្លើយសម្រាប់ការប្រឡងបញ្ចប់វគ្គ
៣- អនុគណៈកម្មការកំណែ ត្រូវចូលរួមកែសន្លឹកកិច្ចការប្រឡងសិក្ខាកាម តាមការអញ្ជើញរបស់សាលាមធ្យមបច្ចេកទេស
៤- សាលាមធ្យមបច្ចេកទេស ចាត់តាំងមន្រ្តីធ្វើកំណត់ហេតុក្នុងថ្ងៃប្រឡងដើម្បីរក្សាទុកឯកសារ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner