ប្រធានាធិបតីអ៊ុយក្រែន៖ ការប្រយុទ្ធការពារទីក្រុង ស៊ីវីយ៉េរ៉ូដូណេត នឹងកំណត់លទ្ធផលនៃសង្រ្គាមក្នុងតំបន់ដុនបាស់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអះអាងថា ការប្រយុទ្ធដើម្បីការពារទីក្រុង ស៊ីវីយ៉េរ៉ូដូណេត អាចនឹងសម្រេចជោគវាសនានៃសង្គ្រាមក្នុងតំបន់បាស់ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយដូច្នេះថា នៅក្នុងទិដ្ឋភាពជាច្រើន ជោគវាសនានៃតំបន់ដុនបាស់ កំពុងត្រូវបានពឹងផ្អែកនៅទីនោះ (ទីក្រុងស៊ីវីយ៉េរ៉ូដូណេត) ហើយថា កងកម្លាំងរបស់លោកបានបង្កការខាតបង់យ៉ាងខ្លាំងដល់កងកម្លាំងសត្រូវ។ ប៉ុន្តែបើតាមមន្ត្រីកំពូលអ៊ុយក្រែនប្រចាំតំបន់ កងកម្លាំងអ៊ុយក្រែនត្រូវបានរុញត្រឡប់មកតំបន់ជាយក្រុងវិញ។

ស្របពេលជាមួយគ្នានេះដែរ លោក ស៊ែរហ៊ី ហ្គៃដៃ អភិបាលតំបន់លូហាន់បានគូសបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានដកថយ បន្ទាប់ពីរុស្ស៉ីបានចាប់ផ្តើមវាយបកដោយការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។ លោកថា ជនស៊ីវិលប្រហែល ១៥,០០០នាក់នៅតែស្ថិតក្នុងទីក្រុង ស៊ីវីយ៉េរ៉ូដូណេត និងទីក្រុងក្បែរគ្នា លីស៊ីឆាន់៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner