អង្គការសហប្រជាជាតិ៖ ប្រទេសចំនួន ៩៤ មានប្រជាជន ១.៦ពាន់លាននាក់កំពុងជួបការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបាន

ញូយ៉ក ៖ របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសចំនួន ៩៤ មានប្រជាជនប្រហែល ១.៦ពាន់លាននាក់ កំពុងជួបការខ្វះខាត ស្បៀងអាហារធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបាន។ ទន្ទឹមគ្នា សង្រ្គាមអាចបង្កើនចំនួនប្រជាជនដែលគ្មានសុវត្ថិភាពស្បៀងអាហារ រហូតដល់ចំនួន ៣២៣លាននាក់នៅដំណាច់ឆ្នាំ២០២២។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានថា ផលវិបាកដែលកើតចេញពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺកាន់តែអាក្រក់ទៅៗ ដែលទំនងជាមានមនុស្សប្រមាណ ១.៦ពាន់លាននាក់រងផលប៉ះពាល់។ ជាមួយគ្នានោះដែរ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា មានតែវិធីមួយគត់ដើម្បីបញ្ចប់ព្យុះភ្លៀងនៃវិបត្តិនេះ គឺការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

បន្ថែមលើនេះ លោក ហ្គូតឺរ៉េស ក៏បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងរួម ដែលអនុញ្ញាតឲ្យមានការនាំចេញស្បៀងអាហារដែលផលិតដោយអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅដោយសុវត្ថិភាព និងការនាំចូលស្បៀងអាហាររបស់រុស្ស៉ី ទៅកាន់ទីផ្សារពិភពលោកដោយគ្មានការរារាំងផងដែរ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner