អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការចុះសវនកម្មនៅតាម អង្គភាពប្រហាក់ប្រហែល តាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ពន្ធនាគារ និងមណ្ឌលកែប្រែ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការចុះសវនកម្មនៅតាម អង្គភាពប្រហាក់ប្រហែល តាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ពន្ធនាគារ និងមណ្ឌលកែប្រែ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ និងបញ្ហាផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង និងប្រធានគណៈប្រតិភូ លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃព្រហស្បត៍ទី៩ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម អគ្គនាយក បានមានមតិស្វាគមន៍ក្នុងអង្គប្រជុំទាំងមូល និងបានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖
១-មតិផ្តាំផ្ញេីរបស់ ឯកឧត្តម អគ្គនាយក ទៅតាមក្រុមគណៈប្រតិភូនីមួយៗ ត្រូវយកចិត្តទុកដាក់តាមសវនដ្ឋានរបស់ខ្លួន
២-ត្រូវយកចិត្តទុកដាក់តាមក្រុមនីមួយៗ លេីការងារបច្ចេកទេស និងពិនិត្យទៅលេីស្ថានភាពជាក់ស្តែង
៣-ឯកឧត្តម អគ្គនាយក ណែនាំដល់ក្រុមគណៈប្រតិភូទាំងអស់ដែលបំពេញភារកិច្ច ត្រូវឈរលេីគោលការណ៍អព្យាក្រិត្យភាពត្រឹមត្រូវ និងផ្អែកតាមលិខិតបទដ្ឋានគតិយុត្ត
៤-ជំរុញបន្ថែមឱ្យមានវគ្គបណ្តុះបណ្តាលលេីសវនកម្មជាប្រចាំនិងត្រូវប្តូរបទពិសោធន៍គ្នាទៅវិញទៅមកតាមក្រុមនីមួយៗ
៥-ត្រូវរៀបចំរបាយការណ៍ឱ្យត្រឹមត្រូវ និងទាន់ពេលវេលា ជូនថ្នាក់ដឹកនាំ
៦-ធ្វេីអ្វីៗត្រូវយោងទៅតាមលិខិតបទដ្ឋានគតិយុត្ត
៧-ឯកឧត្តម អគ្គនាយក ក៏បានកោតសរសេីរដល់ថ្នាក់ដឹកនាំតាមក្រុមគណៈប្រតិភូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក
៨-ឯកឧត្តម អគ្គនាយក បានជំរុញតាមក្រុមគណៈប្រតិភូនីមួយៗត្រូវពង្រឹងសមត្ថភាពបន្ថែម
៩-គ្រប់គណៈប្រតិភូទាំងអស់ ត្រូវចេះសាមគ្គីគ្នាឱ្យបានរឹងមាំដេីម្បីអង្គភាពយេីង
១០-ឯកឧត្តម អគ្គនាយក បានជូនដល់ប្រធានក្រុមគណៈប្រតិភូនីមួយៗ លេីកជាយោបល់ក្នុងអង្គប្រជុំផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner