តំបន់ប្រតិបត្តិការសឹករងកណ្តាល បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី០៥) ជូនដល់កងទ័ព អតីតយុទ្ធជន និងគ្រួសារ
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នាយទាហាន នាយទាហានរង និងពលទាហាន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ ត្រូវបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី០៥)ប្រភេទ ASTRAZENECA ពីក្រុមគ្រូពេទ្យ នៃយោធភូមិពិសេស សហការជាមួយនិងក្រុមគ្រួពេទ្យតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្រោមវត្តមានអញ្ជើញពិនិត្យ និងចាក់វ៉ាក់សពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់នោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ដូសជំរុញ(ដូសទី៥) ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សមាជិកនៃសមាគមអតីតយុទ្ធជនកម្ពុជា និងផែនការបន្តចាក់ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ តំបន់ប្រតិបត្តិការសឹករងកណ្តាលបានចាប់ផ្តើមបើកដំណើរការចាក់ជូនកងទ័ព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងគ្រួសារ ។
ឯកឧត្តម មេបញ្ជាការ បានផ្តាំផ្ញើរដល់កងកម្លាំង បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក៏ដូចជាគ្រួសារទាំងអស់ ទោះបីជាបងប្អូនបានចាក់វ៉ាក់សាំងដូសទី៥នេះហើយក្តី ក៏ត្រូវតែបន្តអនុវត្តនូវរាល់វិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣កុំ ៣ការពារ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ក្នុងសហគមន៍ និងក្នុងកងឯកភាព។
ក្នុងនាមកងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជា សមាជិសមាគមអតីយុទ្ធជនកម្ពុខេត្តកណ្តាល និងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែល បានទទួលការចាក់វ៉ាក់សាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម សូមបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះប្រមុខរាជដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមក ចាក់ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារនាពេលនេះ ៕ ដោយ ង៉ាន់ ទិត្យ




















