លោក ហ្សេលេនស្គី ចុះហត្ថលេខាលើក្រឹត្យដាក់ទណ្ឌកម្មលើប្រធានាធិបតី និងមន្ត្រីរុស្សីជាង ២០០នាក់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យពីរដាច់ដោយឡែកពីគ្នា ដែលដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីរុស្ស៊ីជាង ២០០នាក់ទៀត។ នេះបើតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន។

ការរឹតបន្តឹងដែលផ្តោតលើលោក ពូទីន ខាងលើ បានហាមឃាត់មេដឹកនាំរុស្ស៊ីរូបនេះពីការប្រតិបត្តិការពាណិជ្ជកម្ម ក្នុងនោះមានទាំងការនាំចេញ និងនាំចូលឆ្លងកាត់ទឹកដីអ៊ុយក្រែន ក៏ដូចជាចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មនៃទ្រព្យសម្បត្តិរដ្ឋរបស់អ៊ុយក្រែន។ ទណ្ឌកម្មនេះដែរ ក៏រួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមប្រាមក្នុងការប្រើប្រាស់ធនធានប្រេកង់វិទ្យុរបស់អ៊ុយក្រែន។ វិធានការរឹតបន្តឹងដូចគ្នានេះទៀតសោត នឹងអនុវត្តចំពោះមន្ត្រីកំពូលចំនួន ៣៤នាក់ រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក មីខែល មីស៊ូស្ទីន និងអ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ ផងដែរ។

លើសពីនេះទៀត ក្រឹត្យខាងលើនេះដែរ ក៏បានដាក់ទណ្ឌកម្មលើគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៦៣ ហើយស្ថិតក្រោមវិធានការរឹតត្បិតនេះ គ្រឹះស្ថានអប់រំរុស្ស៊ីមិនអាចធ្វើការផ្លាស់ប្តូរវប្បធម៌ វិទ្យាសាស្ត្រ និងកីឡាជាមួយមិត្តភក្តិអ៊ុយក្រែនរបស់ពួកគេបានទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner