ជិៈទូកត្នោតលេងក្រឡប់ស្លាប់ក្មេងស្រី ២នាក់ នៅអាងពន្លៃភ្នំស្រុក
បន្ទាយមានជ័យ ៖ ក្មេងស្រី ២នាក់ ជិះទូកត្នោតលេង ក្នុងអាងពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់ ខណៈលិចទូក កាលពីម៉ោង ៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។ លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា នៅមានក្មេងស្រី ០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈពេលជិៈទូកត្នោតលេង ហើយទូកបានក្រឡប់ ។
លោកអធិការបានបញ្ជាក់ថា ៖ ក្មេងរងគ្រោះទាំង ០២នាក់ ១-ឈ្មោះជួប សុជាតា ភេទ ស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមឆនជ័យ ។ ២-ឈ្មោះ មាន ឡាលីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះនិងគ្នីគ្នា ៧នាក់ បានជិៈរថយន្ត ១គ្រឿង ចេញពីទីរួមស្រុកឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលឱ្យលង់ទឹកស្លាប់ចំនួន ២នាក់ ដែលមិនចេះហែល ចំណែក ៥នាក់ទៀតចេះហែលបានរួចពីការស្លាប់។
ក្រោយពីកើតមានហេតុការណ៍នេះ ភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថាក្មេងទាំង ២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពីពិនិត្យសព បានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយ ៕ ដោយ៖ឃិន គន្ធា
