គ្រួសារយោធិនអតីតយុទ្ធជនពិការទីទល់ក្រ ចំនួន ៣០គ្រួសារ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានទទួលស្រូវពូជ ពី ឯកឧត្តម ជិន ប៊ុនធឿន អង្គការជាដៃគូ CESO និង CAHSAFE
ពោធិ៍សាត់ ៖ ថ្ងែអាទិត្យ១៣កើតខែជេស្ធឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ត្រូវនិងថ្ងែអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ប៊ុនធឿន លេខាផ្ទាល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងជាប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព (សបស) លោក ស៊ុន ជីព ប្រធានប្រតិបត្តិសាខាខេត្តកំពង់ឆ្នាំងនិងលោកស្រី យៀង ធីតា អនុប្រធានប្រតិបិត្តិ និងអង្កការជាដែគូរ(CESO) និង (CAHSAFE) បាននាំយកពូជស្រូវចែកជូនដល់គ្រួសារយោធិនអតីតយុទ្ធជនពិការទីទល់ក្រចំនួន ៣០គ្រួសារដោយមួយគ្រួសារទទួលបាន ៤០គីឡូក្រាម ស្តិតនៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងការផ្តាំផ្ញើរសួរសុខពីសំណាក់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែរសម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ដល់សុខទុកប្រជាពលរដ្ធសម្តេចទាំងអស់ ។
ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធានបានដឹកនាំ ក្រុមការងារនិងសហការីទាំងអស់ចុះត្រួតពិនិត្យអណ្តូងស្នប់សាលារៀនមន្ទីរពេទ្យ ដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រណទាំងបានអញ្ជើញ ចុះសួរសុខទុកបងប្អូនយោធិពិការ ដែលបានដាំដំណាំ បន្លែ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងែរបស់ពួកគាត់បន្ថែមផងដែរ ៕
សុខ គឹមសៀន






