លោក Mauricio Pochettino នឹងចាកចេញពី Paris St-Germain បន្ទាប់ពីពិភាក្សាជាមួយក្លឹប

គ្រូបង្វឹក Mauricio Pochettino នឹងចាកចេញពី Paris St-Germain បន្ទាប់ពីមានការពិភាក្សាជាមួយក្លឹបកាលពីចុងសប្តាហ៍មុន។ ខណៈ Zinedine Zidane, Jose Mourinho និងគ្រូបង្វឹក Nice លោក Christophe Galtier ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការជំនួស Pochettino ។

PSG បានឈ្នះពានជើងឯកបារាំងកាលពីរដូវកាលមុន ដោយស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក អាហ្សង់ទីនរូបនេះ បានធ្លាក់ចេញពីការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយដោយក្រុមម្ចាស់ជើងឯក Real Madrid ។

Pochettino បានឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកចាត់ការរបស់គាត់ជាមួយ PSG គឺពាន Coupe de France ឆ្នាំ ២០២១ និងពានរង្វាន់ Ligue 1 ឆ្នាំ ២០២២ ។ អតីតអ្នកចាត់ការ Spurs វ័យ ៥០ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Ole Gunnar Solskjaer នៅ Manchester United មុនពេលដែលពួកគេបានតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន Ralf Rangnick ហើយបន្ទាប់មកអ្នកស្នងតំណែងអចិន្ត្រៃយ៍របស់ Solskjaer គឺ Erik ten Hag ៕
ប្រភព ៖ BBC Sport
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner