ថៃ៖ មនុស្សជិតពីរពាន់នាក់ទៀតឆ្លងកូវីដ-១៩ និងស្លាប់ ១៩នាក់បន្ថែម

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ កូវីដ១៩(COVID-19) ថ្មីៗចំនួន ១,៨៣៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មានថៃបាងកក ប៉ុស្តិ៍។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១,៨៣២ករណី ជាករណីឆ្លងក្នុងស្រុក និង មួយករណីទៀត ជាករណីនាំចូលពីក្រៅ ប្រទេស។ ក្រៅពីការរកឃើញ ករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,១៥៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៨៨,៤៩៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៣៦៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៣លាននាក់៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner