ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិមានទឹកប្រាក់ជាង ២២ពាន់លានដុល្លារ កើនឡើង ២០% ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានចំនួន២២ពាន់លានដុល្លារ កើនឡើង១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានទឹកប្រាក់១៨,៧៦៨លានដុល្លារ។

បើតាមរបាយការណ៍ខាងលើនេះ ចាប់ពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ មានទំហំ២២,៤៦៩លានដុល្លារ កើនឡើងប្រមាណ១៩.៧% ក្នុងនោះការនាំចេញមានតម្លៃ៩,៤១២លានដុល្លារ កើនឡើង៣៤.៥% និងនាំចូលមកវិញមានតម្លៃ១៣,០៥៧លានដុល្លារ កើនឡើង១១%។

ប្រទេសសំខាន់ៗដែលជាដៃគូរនាំចេញនាំចូលរបស់កម្ពុជា ក្នុងនោះមានការទំហំពាណិជាកម្មរវាងកម្ពុជា និងចិន បានឈានឡើងដល់៤, ៩៩០លានដុល្លារ កើនឡើង២៦.១%, សហរដ្ឋអាមេរិក មានតម្លៃ៣,៨៦៤លានដុល្លារ កើនឡើង៥៥.៤%, វៀតណាម មានទំហំ ២,៧៨៩លានដុល្លារ កើនឡើង២០.៣%, ថៃមានទំហំ ១,៨៦៩លានដុល្លារ កើនឡើង១៨% ខណៈការធ្វើពាណិជ្ជកម្មជាមួយជប៉ុនមានទំហំ ៧៧៨លានដុល្លារ កើនឡើង១២.៣%។ ដោយឡែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីមានទំហំ ១,៧២៣លានដុល្លារ ថយចុះ៤២.៣%។

គួរបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ ពោលគឺរយៈពេល៥ខែនេះ ការនាំចេញសម្លៀកបំពាក់មានតម្លៃជាង៣,៦៤២លានដុល្លារ និងស្បែកជើងមានតម្លៃជាង៧០២លានដុល្លារ, ការនាំចេញកៅស៊ូ រួមចំណែកជាង១៨៣លានដុល្លារ កើនឡើង២១.៦%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង៦៣៩លានដុល្លារ រួមទាំងផលិតកសិកម្មមួយចំនួនទៀត ៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner