នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ កំលាំងនគរបាលជំនាញខណ្ឌឬស្សី បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច សំណង់មិនរាបរយលេីទឹក ស្ថិតនៅ ក្រុម១ ភូមិ ឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ នៅថ្ងៃទី១៣ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង ៣០ នាទី ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ។
លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ លី យ៉ុាង តេវ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិ ស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ សម្ភារ:ដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់ធំ។
បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។