អប្សរាព្រឹកនេះ ១៥ មិថុនា ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C3  ក្រសួងធនធានទឹក បញ្ជាក់ថា   ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី២១ ខែមិថុនា, ភ្លៀងអាចធ្លាក់ពីខ្សោយទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

SB1 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា៕ …ឃ្លីប…

L1  សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដំឡើងបៀវត្ស និងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣ ៕ …ឃ្លីប…

L2  សម្ដេចតេជោ ហ៊ុន សែន នឹងទទួលស្វាគមន៍ និងលើកពាន World Cup ដែលដង្ហែមកដល់កម្ពុជា នាព្រឹកនេះ នៅវិមានសន្តិភាព មុននាំពាននេះ ទៅដាក់តាំងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕ …ឃ្លីប…

V3  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង៕…អានផ្ទាល់

V4  មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអនុព័ន្ធយោធាបង់ក្លាដែស ទទួលបន្ទុកកម្ពុជា៕…អានផ្ទាល់

C6  រដ្ឋមន្ត្រីក្រសួងទេសចរណ៍  បញ្ជាក់ថា  រយៈពេល៥ខែដើមឆ្នាំ២០២២ មានទេសចរអន្តរជាតិចូលមក  កម្ពុជា ជាង៣៤ម៉ឺននាក់ កើន២៧៥%

BH1 ទំនប់ទឹកបារាំង រងការបាក់ច្រោះដី នៅចុងទំនប់ ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអន្តរាគមន៍ ទាន់ពេលវេលាពីអាជ្ញាធរ ៕ …អានផ្ទាល់…

វគ្គទី២

BH  អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​រថយន្ដ​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ និង​រថយន្ត​ចង្កូត​ស្ដាំ ដែលជា​ប្រភេទ​ទំនិញ ​ហាមឃាត់​ការ​នាំចូល​ ចាប់ពី​ថ្ងៃទី​១ កក្កដា តទៅ​ ៕ …ឃ្លីប…

C2  សម្ដេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញពិនិត្យទីលានព្រះពន្លាត្រៀមរៀបចំព្រះរាជពិធីដាំកូនឈើនៃ ទិវា “រុក្ខទិវា ៩កក្កដា ” ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ៕…អានផ្ទាល់ (ដោយ៖ អ៊ុក សំអាន)

C5  រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា កោតសរសើរដល់ក្រុមហ៊ុនចិន ដែលយកចិត្តទុកដាក់ខ្ពស់លើ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ៕…អានផ្ទាល់ (ដោយ៖សេឌី)

C4  កិច្ចប្រជុំការងារចុះពិនិត្យស្រាវជ្រាវស្ររង់ទិន្ន័យ គ្រួសារពលរដ្ឋដែលបានចូលតាំងទីលំនៅ ប្រើប្រាស់កាន់កាប់ និងអាស្រ័យផល ជាក់ស្ដែងនៅទីតាំងដីព្រៃលិចទឹក ក្នុងតំបន់២ តំបន់៣៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

C1 មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រាប់ឱ្យសិក្ខាកាមអនុវត្តម៉ឺងម៉ាត់តាមខ្លឹមសារមេរៀនលើជំនាញបង្ការសង្គ្រោះអគ្គីភ័យ ជៀសវាងទៅសង្គ្រោះគេ តែឱ្យគេសង្គ្រោះយើងវិញ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

វគ្គទី៣៖

BH4 ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកកិច្ចប្រជុំបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការទួលវិហារ ក្នុងខេត្តត្បូងឃ្មុំ ៕ …អានផ្ទាល់…

V1  ក្រសួងនិងរដ្ឋបាលខេត្តពោធិ៍សាត់សូមឲ្យរដ្ឋបាលស្រុក ក្រុងជម្រុញប្រជាកសិករបង្កើនល្បឿន ការងារបង្កបង្កើនផលរដូវវស្សា ៕…អានផ្ទាល់

BH2  សមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវលេខ២៧ ចាប់ពីរង្វង់ចូលផ្សារបានលុង និងផ្លូវជុំវិញផ្សារក្រុងបានលុង ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានល្អ ៕ …អានផ្ទាល់…

BH3 លោកជំទាវ ដួង វណ្ណា បន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ២២គ្រួសារ ក្នុងស្រុករមាសហែក ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1  រុស្ស៉ី គំរាមចាត់វិធានការឆ្លើយតបទៅនឹងការបង្កើនកងទ័ព NATO នៅប៉ូឡូញ

G2 ប្រមុខការពារជាតិអាមេរិក ចោទចិនថា កាន់តែបង្កអស្ថិរភាពនៅក្បែរ កោះតៃវ៉ាន់

G4  មន្រ្តីការទូតជាន់ខ្ពស់អាមេរិក ណែនាំឱ្យយោធាមីយ៉ាន់ម៉ាស្តារប្រជាធិបតេយ្យឡើងវិញ ព្រោះទំនងមិនអាចយកឈ្នះក្រុមឧទ្ទាមបានទេ

G5  អ៉ីរ៉ង់និងវេណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងស្តីពីផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល២០ឆ្នាំ ចំពោះមុខទណ្ឌកម្មអាមេរិក

G3  ប្រជាជនប៉ាឡេស្ទីនជាង ១២,០០០នាក់នៅតំបន់ West Bank ប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូលអ៊ីស្រាអែល

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner