៥ខែដំបូងឆ្នាំ២០២២ វៀតណាមបានចំណាយប្រាក់ជិត ៣.៧ពាន់លានដុល្លារលើការនាំចូលរថយន្ត
អត្ថបទដោយ៖
ឈឹម ទីណា
ហាណូយ ៖ ប្រទេសវៀតណាមបានចំណាយប្រាក់ជិត ៣.៧ពាន់លានដុល្លារលើការនាំចូលរថយន្តដែលផលិតរួចរាល់ និងគ្រឿងបន្លាស់សម្រាប់ដំឡើងក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២នេះ ដោយបានប្រកាសពីការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ០.២ភាគរយ ។
ជាក់ស្តែង ប្រទេសអាស៊ីមួយនេះបាននាំចូលរថយន្តដែលផលិតរួចរាល់មានចំនួន ៥៥,៩៨៩គ្រឿង ដែលមានតម្លៃជាង ១.៤ពាន់លានដុល្លារក្នុងរយៈពេល ៥ខែមកនេះ ដោយធ្លាក់ចុះ ១៤.៩ភាគរយគិតក្នុងបរិមាណ និង ៦.៣ភាគរយគិតក្នុងតម្លៃ។ នេះបើយោងតាមប្រភពពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនាពេលថ្មីៗនេះ។
ស្របពេលជាមួយគ្នានោះដែរ ការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា កាលពីឆ្នាំមុន វៀតណាមបានចំណាយប្រាក់ជិត ៨.៧ពាន់លានដុល្លារ ក្នុងការនាំចូលរថយន្ត និងគ្រឿងបន្លាស់សម្រាប់ដំឡើង កើនឡើងដល់ ៣៦.២ភាគរយ បើធៀបនឹងឆ្នាំ២០២០៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។