នាយករដ្ឋមន្ត្រីឥណ្ឌា ដើររើសសំរាមនៅឆ្នេរសមុទ្រ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានដើររើសសំរាម នៅឆ្នេរសមុទ្រមួយកន្លែង កាលពីចុងសប្តាហ៍កន្លងទៅ។ លោក ម៉ូឌី បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយបានដើរ និងរត់ហាត់ប្រាណជាមួយនឹងការរើសសំរាមផងដែរ នៅតាមឆ្នេរសមុទ្រនៅខាងក្រៅរមណីយដ្ឋានប្រណីតរបស់លោក កាលពីព្រឹកថ្ងៃសៅរ៍ទី១២តុលា។

លោកបានប្រមូលសំរាមដែលមានដូចជាសំបកដបជ័រប្លាស្ទិក សំបកចេក និងសំរាមល្អិតៗផ្សេងទៀតដាក់ក្នុងថង់ធំមួយ នៅក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយបំផុតរបស់លោក ដើម្បីបង្ហាញនូវការខ្វះខាតការសម្អាតនៅតាមទីសាធារណៈនៅឥណ្ឌា។ លោក ណារិនដ្រាម៉ូឌី បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ជ័រប្លាស្ទិកដែលប្រើបានតែមួយលើកហើយបោះចោល នៅត្រឹមឆ្នាំ២០២២តទៅ។

គួរបញ្ជាក់ថា កន្លែងដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌាដើររើសសំរាមនេះ គឺស្ថិតនៅរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង ដែលលោកត្រូវទទួលជួបប្រធានាធិបតីចិនលោក ស៊ី ជីនភីង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner