R.Madrid ត្រៀមយកកីឡាករទី៣ និងជាគោលដៅរបស់ Man UTD ផងដែរ
អត្ថបទដោយ៖
ចាន់ វិចិត្រ
កីឡាករ Antonio Rudiger និង Aurelien Tchouameni ត្រូវបានអធិរាជសរ Real Madrid នាំយកមកពង្រឹងក្រុមនារដូវក្តៅនេះ ។ ឥឡូវក្លឹបយក្សមួយនេះ ត្រៀមកញ្ចប់លុយ៩០លាន ដើម្បីចរចាជាមួយក្លិប Borussia Dortmund នាំយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ អង់គ្លេស Jude Bellingham , នេះបើតាមរបាយការណ៍នៅបរទេស ។
Bellingham គឺជាកីឡាករវ័យក្មេងដ៏ល្អម្នាក់របស់ Dortmund ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ ក្នុងនោះក៏មាន Manchester United ផងដែរ ។ ខណៈឥឡូវនេះ R.Madrid ត្រៀមធ្វើជាគូប្រកួតប្រជែងម្នាក់ទៀត ដើម្បីផ្ទេរយកខ្សែប្រយុទ្ធខាងលើ បើទោះបីទើបតែទិញបាន Antonio Rudiger និង Aurelien Tchouameni ក៏ដោយ ។
គួរបញ្ជាក់ថា យោងតាមការចុះផ្សាយរបស់កាសែត Cadena Ser បានឱ្យដឹងថា កីឡាករវ័យ ១៨ ឆ្នាំ Bellingham គឺជាគោលដៅចម្បងមួយរបស់ម្ចាស់ជើងឯក Champions League ១៤ សម័យ ៕ ចាន់ វិចិត្រ






ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។