Spurs ចាប់ផ្តើមចាយលុយទិញកីឡាករពង្រឹងក្រុមហើយ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្លឹប Tottenham បានត្រៀមថវិកា ៣៥លានអឺរ៉ូ (ឬប្រមាណ ៣៦.៥លានដុល្លារ) ដើម្បីចុះកិច្ចសន្យាយកខ្សែបម្រើរបស់ក្លឹប Brighton កីឡាករ Yves Bissouma សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ។
កីឡាករ Bissouma មានវ័យ២៥ឆ្នាំ លេងជាខ្សែបម្រើការពារ បានបង្ហាញទម្រង់លេងដ៏ល្អជាមួយក្លឹប Brighton កាលពីរដូវកាលកន្លងទៅថ្មីៗនេះ ។ កីឡាករវ័យ២៥ឆ្នាំសញ្ជាតិម៉ាលីរូបនេះ មានពាក្យចចាមអារ៉ាម ថាធ្លាប់ចង់ផ្លាស់មកកាន់ Manchester United ប៉ុន្តែ បើរជាទៅចូលរួមជាមួយក្លឹប Spursទៅវិញ ។
បើយោងតាអ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានលើកឡើងថា Brighton នឹងទទួលបានប្រាក់ចំនួន ២៩លានអឺរ៉ូ ពីការលក់ Bissouma រួមទាំងលក្ខខណ្ឌផ្សេងៗទៀតដែលឈានដល់ ៣៥លានអឺរ៉ូ (ឬប្រមាណ ៣៦.៥លានដុល្លារ) ខណៈការធ្វើតេស្តសុខភាពនឹងធ្វើឡើងជាផ្លូវការនៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕ ចាន់ វិចិត្រ




ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។