NOCC នឹងរៀបចំកម្មវិធីកម្មវិធីជិះកង់កម្សាន្តអបអរសាទរទិវា Olympic Day និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅខេត្តកែប
អត្ថបទដោយ៖
ចាន់ វិចិត្រ
ភ្នំពេញ៖ យោងតាមលិខិតស្នើសុំរបស់គណៈកម្មាធិការជាតិអូឡាំពិកបានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងធ្វើការចុះផ្សព្វផ្សាយស្តីពី “Olympic Day និង ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣” ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
កម្មវិធីនេះមានរយៈពេល២ថ្ងៃ ដោយថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារNOCC នឹងចុះផ្សព្វផ្សាយស្តីពី ដល់សិស្សានុសិស្សប្រមាណជាង១០០នាក់ នៅតាមសាលារៀន និង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ដ៍ដែរ រៀបចំកម្មវិធីជិះកង់កម្សាន្ត អបអរសាទរទិវា “Olympic Day និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចេញដំណើរពីឆ្នេរសមុទ្រស្រី ស ជិះជុំវិញក្រុងកែប៕ ចាន់ វិចិត្រ














ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។